ក្រោយពីបរាជ័យដ៏ឈឺចាប់ជាមួយ Apple ស្តីពីការរំលោភប័ណ្ណប៉ាតង់នៅអាមេរិច, Samsungមិនបានរាថយឡើយ ពោលគឺគេទើបតែបង្ហាញនូវរូបភាពមួយ ដែលនិយាយបន្តុះបង្អាប់លើ iPhone 5។ ក្រោយពីគូប្រកួតបង្ហាញខ្លួនជាផ្លូវការ ក្រុមហ៊ុនអេឡិចត្រូនិចមកពីកូរ៉េខាងត្បូងបានធ្វើការប្រៀបធៀបគ្នារវាង iPhone 5 ជាមួយ Galaxy S III - ស្មាតហ្វូនខ្លាំងបំផុតរបស់ក្រុមហ៊ុនទាំងពីរ។
 
ជាក់ស្តែង Samsung មិនបាននិយាយលើកតំកើនពីចំនុចល្អរបស់ iPhone 5 ឡើយគឺនិយាយតែពីចំនុចមិនល្អ(គុណវិបិត្ត) តែប៉ុណ្ណោះ។ តាមដានរូបភាពខាងក្រោម អ្នកនឹងឃើញថា iPhone 5មិនមានអ្វីដែលលេចធ្លោជាង Galaxy S III ឡើយ ក្នុងពេលដែលផលិតផលរបស់Samsung បានបំពាក់នូវកម្មវិធីល្អៗជាច្រើនដែល Apple មិនមាន៕
/
ដោយ៖ សិលាប្រភព៖ K14