វិស័យឧស្សាហកម្មរថយន្ដនាពេលបច្ចុប្បន្នហាក់ដូចជាមានការយកចិត្តទុកដាក់ទៅលើពិព័រណ៍រថយន្ដអន្ដរជាតិចិន ច្រើនជាងពិព័រណ៍ដែលមានអាយុកាលវែងផ្សេងទៀតរបស់ពិភពលោក នៅ Detroit, Frankfurt, Paris, និង Geneva។
ពិព័រណ៍រថយន្ដអន្ដរជាតិចិននៅប៉េកាំងឆ្នាំ ២០១០
ពិធីតាំងពិព័រណ៍អន្ដរជាតិចិនឆ្នាំ ២០១២ នេះចាប់ផ្ដើមពីថ្ងៃទី ២៣មេសាដល់ថ្ងៃទី ២ នៃខែ ឧសភានៅក្រុងប៉េកាំង។ ពិធីនេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំនៅប្រទេសចិន ដោយមួយឆ្នាំធ្វើនៅសៀងហៃ និងមួយឆ្នាំធ្វើនៅប៉េកាំង។នាពេលបច្ចុប្បន្ន នៅក្នុងវិស័យឧស្សហកម្មរថយន្ដក្នុងពិភពលោក គេមានការយកចិត្ដទុកដាក់ខ្លាំងទៅលើពិព័រណ៍រថយន្ដអន្ដរជាតិចិនជាជាងពិព័រណ៍រថយន្ដនៅ Detroit, FrankfurtParis និង Geneva។ ក្រុម CEO នៃក្រុមហ៊ុនផលិតរថយន្ដធំៗដែលមិនធ្លាប់ចូលរួមនៅជប៉ុន ឬកូរ៉េខាងត្បូងនឹងនាំគ្នាធ្វើដំណើរទៅកាន់ក្រុងប៉េកាំង។
លោក Carlos Ghosn អគ្គនាយកសម្ព័ន្ធ Renault-Nissan នឹងបង្ហាញម៉ូដែល sedan ប្រភេទប្រណិត Talisman របស់ក្រុមហ៊ុន ដែលនេះគឺជាកំណែចិនរបស់ម៉ូដែល SM7 ដែលត្រូវបានក្រុមហ៊ុន Renault Samsung ដំឡើងនៅប្រទេសកូរ៉េខាងត្បូង។
ពេលនោះ អគ្គនាយក Akio Toyoda របស់ Toyoda និងអគ្គនាយក Dan Akerson របស់ GM ក៏នឹងមានវត្តមាននៅក្នុងពិធីបង្ហាញម៉ូដែលរថយន្ដថ្មីៗរបស់ខ្លួនផងដែរ។ Toyota នឹងឧទ្ទេសនាមម៉ូដែលរថយន្ដចំនួន ៥០នៅក្នុងព្រឹតិការណ៍នេះ ដោយរួមទាំង Lexus ដែលក្នុងនោះមានរថយន្ដមិនបង្កផលវិបាកដល់បរិស្ថាន ដូចជារថយន្ដ hybrid ជាដើម។
បណ្ដាក្រុមហ៊ុនផលិតរថយន្ដនៅកូរ៉េខាងត្បូងដូចជា Kia និង Hyundai ឬ Renault Samsung និង Ssangyong នឹងចាត់ទុកពិធីពិព័រណ៍រថយន្ដអន្ដរជាតិចិនឆ្នាំ ២០១២នេះថាជាឱកាសល្អដើម្បីពង្រីកទីផ្សាររបស់ខ្លួននៅប្រទេសចិន។ Hyundai នឹងបញ្ចេញរថយន្ដ Avante សេរីថ្មីបំផុតរបស់ខ្លួនក្នុងពិព័រណ៍នេះ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ Chosun,DT