បុរសកំសត់ជនជាតិចិនម្នាក់បានចាប់បានត្រីមួយក្បាលដែលមានទម្ងន់ដល់ទៅជាង ៨០ គឺឡូក្រាមដែលត្រីនេះត្រូវបានគាត់លក់ក្នុងតម្លៃប្រមាណជាង ៤៧០០០០$ កាលពីពាក់កណ្ដាលសប្ដាហ៍មុននេះ។/តាមពិតទៅត្រីមួយក្បាលធំនេះត្រូវបានលោកតាចាប់បានដោយងាយៗព្រោះវាហែលមកលេងនៅក្បែរៗផ្ទៃទឹក ក្រោយពេលដែលគាត់បានយកវាមកទីក្រុងមានមនុស្សជាច្រើនបានចោមរោមមើលត្រីទម្ងន់ ៨០ គឺឡូក្រាមមួយនេះ។ មានម្ចាស់ហាងលក់ត្រីមួយបានអោយគាត់ ៣ លាន Yuan ដើម្បីសុំទិញត្រីមួយនេះ ដោយគាត់បានប្រាប់ប្រភពព័ត៌មានថាត្រីនេះគឺជាត្រីដ៏កម្រហៅថា Bahaba ជាត្រីដែលមានតម្លៃថ្លៃ ត្រូវបានគេប្រើជាគ្រឿងប៉ូវ សួត ប៉ូវបេះដូងដែលត្រូវបានគេដាក់លក់ក្នុងទីផ្សារតម្លៃជាង ៦២០០$ ក្នុងមួយគីឡូក្រាម និយាយទៅគឺថ្លៃដូចមាស!លោកតាដែលចាប់បានត្រីនេះគាត់សប្បាយចិត្តខ្លាំងណាស់ ដោយគាត់បានប្រាប់ថានៅសុខៗមានលុយរត់មករក បានលុយចំនួន ៣ លាន Yuan នេះគាត់អាចដូរទូកនេសាទរបស់គាត់យកអាធំមួយបាន៕

ដោយ៖ ម៉ូកាប្រភពពី៖ Wantchinatimes