ស្ទើរតែមិនគួរអោយជឿ ៖ ចោរស្ទើរភ្លើងម្នាក់ ត្រូវបានរកអោយឃើញថាខ្វាក់ភ្នែកមួយចំហៀងក៏ព្រោះតែភ្លាត់ស្នៀត  បាញ់ចំភ្នែកខ្លួនឯងដោយអចេតនា  ខណៈពេលខ្លួនកំពុងរុករកវត្ថុមានតម្លៃដែលត្រូវលួច  អំឡុងពេលនៃការចេញធ្វើសកម្មភាព  នៅឯសណ្ឋាគារមួយកន្លែង ក្នុងប្រទេសប៉េរូ     នេះបើយោងតាមការ  ដកស្រង់អត្ថបទផ្សាយ  ពីគេហទំព័រសារព័ត៌មានបរទេសLiveleak ។

width=451

ចោរស្ទើរភ្លើង ភ្លាត់ស្នៀត ដែលត្រូវជាជនរងគ្រោះម្នាក់នេះ មានឈ្មោះថា Cordova AntonioRuiz វ័យ ១៩ ឆ្នាំ បានអមដំណើរជាមួយនឹងគូកនម្នាក់ផ្សេងទៀត មានពេលមួយនេះ ពួកគេបានបង្ខំអោយស្មៀនរត់ទៅបើកទូលុយអោយគេ ខណៈពេលដែលខ្លួន កំពុងតែរុករកវត្តុមានតម្លៃផ្សេងទៀត តែដឹងអីថា សោកនាដកម្មអស់លក្ខណ៍ក៏បានកើតមានឡើង ខណៈកាំភ្លើងដែលនៅក្នុងដៃនោះ     បានរាកៃដោយអចេតនា  នឹងបាញ់ចំភ្នែកខ្លួនឯងតែម្តង  រំពេចនោះគូកនដែលអមដំណើរចេញធ្វើសកម្មភាពជាមួយ បានដាក់មេព្រូច រត់បាត់ស្រមោលតែម្តង។

លើសពីនេះ ប្រភពសារព័ត៌មានដដែលថា ក្រោយមកទៀត ក៏មានការអន្តរាគមន៍ពីសំណាក់មន្រ្តីប៉ូលីស ដោយធ្វើការចាប់ឃាត់ខ្លួន និងបញ្ជូនគេទៅសង្គ្រោះនៅឯមន្ទីរពេទ្យ Dos de Mayo     ដោយនឹងមានការរង់ចាំការកាត់ទោស ទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ ។ ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ ផ្សេងទៀត មាននៅខាងក្រោម ៖

- មិត្តស្រីក៏ស្លាប់ ខណៈខ្លួនជាមិត្តប្រុសក៏ជាប់ទោស ព្រោះនាំគ្នា ឆី មឹករស់ (មានវីដេអូ)- ទារកតូច វ័យ ៨ ខែ រងការវាយប្រហារ ពីសត្វស្វា ដោយខាំដាច់ ពងស្វាស យំគួរអោយសង្វេគចិត្ត (មានវីដេអូ)- ដេកគុកបានសម្រេច ខណៈឡប់ ទៅសិចជាមួយនឹងពពែ- សង្វេគចិត្ត កូនដំរីយំដល់ទៅ ៥ ម៉ោង ខណៈមេ ជាន់ ចងសម្លាប់ (មានវីដេអូ)

- តោះទៅទស្សនា វីដេអូកំប្លែង សុនខ រាំគ្រវី មិនខ្ចីសំចៃដៃ ហេ ហេ ហេ ...

- បុរសម្នាក់ របួស ក្រោយដៃគូជម្លោះបាញ់ ខណៈមានការខ្វែងគំនិត ទៅលើទ្រឹស្តី ទស្សនវិទូ

ដោយ ៖ ពិសិដ្ឋប្រភព ៖​ liveleak