មិនដឹងជាមានរឿងអ្វីកើតឡើងនោះទេ! Helen Mirren និង Jessica Biel បានចូលរួមក្នុងការសម្ភោធន៍ខ្សែភាពយន្តថ្មីរបស់គេដែលមានចំណងជើងថា Hitchcock កាលពីថ្ងៃទី ២០ កន្លងមកនេះ នៅរោងបញ្ចាំងភាពយន្តរបស់ Academy of Motion Picture ក្នុងសង្កាត់ Beverly Hills ទីក្រុង Los Angeles រដ្ឋកាលីហ្វរញ៉ា។/ក្នុងនោះនាង Jessica Biel បានស្លៀកសម្លៀកបំពាក់ Gucci របស់នាងដែលមានតម្លៃរាប់ពាន់ដុល្លាមកចូលរួមហើយ Helen Mirren ហាក់ដូចជាមានភាពភ្ញាក់ផ្អើលជាមួយនឹងសម្លៀកបំពាក់នោះជាខ្លាំងដោយបានជ្រុលដៃចាប់សុដនរបស់ Jessica Biel ទៀតផង។/មើលទៅវាហាក់ដូចជាមិនសម ប៉ុន្តែអ្នកទាំង ២ បានសើចឡើង ដោយយល់ពីការយល់ច្រលំមួយនេះគឺដោយសារតែ Helen នាងពេញចិត្តនឹងរ៉ូបរបស់ Jessica ពេលទើបភ្លេចគិតថាពួកគេនៅក្នុងកម្មវិធីសាធារណៈ៕

ដោយ៖ ម៉ូកាប្រភពពី៖ huffingtonpost