ចិនមានគំរោងក្នុងការបង្ហោយានអវកាសថ្មីអោយទៅចុះចតនៅឋានព្រះចន្ទ ក្នុងអំឡុងឆ្នាំក្រោយឆ្នាំ ២០១៣ នេះហើយប្រហែលជាអាចនាំយកអវកាសយានិកទៅជាមួយផង។/បើតាមប្រភពពត៌មានពីបណ្ដាញទូរទស្សន៍រដ្ឋបានអោយដឹងថាយានអវកាសនេះអាចនឹងបង្ហោះចេញពីផ្ទៃដីនៅអំឡុងឆមាសទី ២ នៃឆ្នាំ ២០១៣ ហើយគោលបំណងធំនៃកម្មវិធីនេះគឺសិក្សាអំពីផ្ទៃដីនៃឋានព្រះចន្ទ។ប្រសិនបើគំរោងនេះជោគជ័យវានឹងក្លាយជាកម្មវិធីអវកាសទី ១ របស់ចិនដែលបានទៅដល់ឋានព្រះចន្ទ។ Morris Jones ជាអ្នកវិភាគកម្មវិធីអវកាសម្នាក់នៅទីក្រុង Sydney ប្រទេសអូស្រា្តលីបានមានមតិលើកម្មវិធីរបស់ចិននេះថា ចិនត្រូវការកម្មវិធីអវកាសមួយដែលមានសក្ដានុពលហើយអាចនាំអោយខ្លួនក្លាយជាប្រទេសដែលអាចនាំមុខគេលើរាល់ប្រទេសដែលមានកម្មវិធីអវកាសដូចជារូស្ស៊ី និងអាមេរិកជាដើម។ប្រសិនបើចិនអាចបង្ហោះយានអវកាសទៅកាន់ឋានព្រះចន្ទបាននាឆ្នាំក្រោយវាពិតជាក្លាយជាហេតុការណ៍ធំបំផុតក្នុងប្រវត្តិសាស្រ្តនៃកម្មវិធីអវកាសរបស់ចិន ហើយមើលទៅក៏ចំណាយមិនតិចជាងខ្ទង់ពាន់លានផោននោះដែរ។ ការចំនាយដ៏ច្រើនលើសលុបនេះនាំអោយប្រជាពលរដ្ឋចិនជាច្រើនកំពុងតែសម្លឹងមើលភាពអត់ឃ្លាន នេះបើតាមសម្ដីអ្នកវិភាគ៕

ដោយ៖ ម៉ូកាប្រភពពី៖ Sky