កំសាន្ត ៖ ក្រោយមើលចិត្តគ្នាអស់រយៈពេលជាង ១៤ ឆ្នាំកន្លងទៅហើយ នាង Anne Thongprasom និងលោក Ae Tinpun Thunthinirun ក៏នឹងកំណត់ពេលរៀបការហើយដែរ ។
កាលពីពេលថ្មីៗនេះផងដែរ គេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា តារាស្រីវ័យ ៤០ ឆ្នាំរូបនេះ នឹងរៀបការជាមួយគ្នានៅចុងឆ្នាំ ២០១៨ នេះ ជាមួយនិងអ្នកជំនួសម្នាក់ ដែលមានឈ្មោះថា លោក Ae Tinpun Thunthinirun ។
ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្ររបស់តួស្រីក្នុងរឿង 365 ថ្ងៃនៃក្តីស្រលាញ់ រូបនេះ សប្បាយចិត្តក្រៃលែង នៅពេលដែលនិមិត្តរូបរបស់ខ្លួនសម្រេចចិត្តរៀបការ ហើយរឿងនេះក៏ជាដំណឹងពិសេសមួយដែល Fans ទទ្ទឹមរង់ចាំជាយូរណាស់មកហើយ ៕






ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar