អ្នកទាំងគ្នា សុទ្ធតែធ្លាប់ទទួលទានស៊ុតមាន់ ដែលជាប្រភេទអាហារម្យ៉ាងសម្បូរដោយវីតាមីននិង សារធាតុចិញ្ចឹម ជាច្រើនទៀត។ ជាពិសេស ស៊ុតមាន់ មានអត្ថប្រយោជន៍ យ៉ាងសំខាន់ចំពោះសុខភាពមនុស្សទូទៅ។

១/ ស៊ុតមាន់គឺជាប្រភេទអាហារដ៏ល្អ ចំពោះសុខភាពភ្នែក៖ បើយោងទៅតាមការសិក្សាមួយបានឱ្យដឹងថា៖ ទទួលទានស៊ុតមួយគ្រាប់ ក្នុងមួយថ្ងៃអាចបងា្ករជំងឺពិកាភ្នែកនិងជំងឺខ្វាក់មាន់ពីកំណើត ដោយសារតែនៅក្នុងស៊ុតមាន់ មានផ្ទុកទៅដោយសារធាតុ carotenoid, lutein និង សារធាតុ zeaxanthin ដែលជាសារធាតុចិញ្ចឹមដ៏ល្អចំពោះសុខភាពភ្នែក។
២/ ការសិក្សាមួយផ្សេងទៀតក្រុមអ្នកស្រាវជ្រាវបានរកឃើញថា៖ មនុស្សដែលបរិភោគស៊ុតជារៀងរាល់ថ្ងៃអាចកាត់បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយ ដោយសារតែសារធាតុ lutein និង zeaxanthin នៅក្នុងស៊ុត។
៣/ បើយោងទៅតាមការសិក្សា ដោយសាលាវិទ្យាល័យ Harvard សុខភាពសាធារណៈមួយបានបង្ហាញថា៖ ការទទួលទានស៊ុត អាចជួយបង្ការជំងឺបេះដូង កកឈាម ជំងឺដាច់សរសៃខួរក្បាល ជំងឺគាំងបេះដូង និង ជំងឺមហារីកដើមទ្រូង។
៤/ ស៊ុតសក់ អាចជួយឱ្យសក់ និង ក្រចក មានសុខភាពល្អ ដោយសារនៅក្នុងស៊ុតមាន់មានផ្ទុកទៅវីតាមីន និង សារធាតុរ៉ែ។ មានមនុស្ស ជាច្រើនបានរកឃើញថា សក់របស់ពួកគេរីកលូតលាស់លឿន និងមានសុខភាពល្អ មិនជ្រុះ បន្ទាប់ពីបានបន្ថែមស៊ុតមាន់ក្នុងរបបអាហាររបស់ពួកគេ៕
ដោយ៖ វណ្ណៈប្រភព៖ healthdiaries