ស្ទើរតែមិនគួរអោយជឿ ៖ ក្រុមបុរាណវត្ថុវិទូ បានចាប់ផ្តើមយុទ្ធនាការជីកគាស់ដីមួយកន្លែងដែលជាព្រះបរមរាជវាំងចាស់ គេបោះបង់ចោលមួយកន្លែង នៅភាគខាងជើងប្រទេសឥណ្ឌាបន្ទាប់ពីបុរសដែលជាអ្នកកាន់ធម៌ម្នាក់ អះអាងអោយដឹងថា បានយល់សប្តិឃើញថាមានមាសដល់ទៅ ១ ពាន់តោនឯណោះ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះបន្តិច។

គួរបញ្ជាក់ផងដែរ ការជីកគាស់កកាយមួយនេះ ត្រូវបានគេធ្វើឡើងនៅឯបន្ទាយការពារ Raja Rao Ram Bux Singh មានទីតាំងស្ថិតនៅក្នុងភូមិ Daundia Khera រដ្ឋ Uttar Pradeshក្រោយពីបុរសជាអ្នកកាន់ធម៌មួយរូបឈ្មោះ Swami Shobhan Sarkar ប្រាប់ពីដំណើររឿងនៃការយល់សប្តិរបស់ខ្លួនទៅមន្រ្តីរដ្ឋាភិបាល កាលពីបីខែមុន។ របាំងការពារ ត្រូវបានការតំលើង ដើម្បីការពារកុំអោយហ្វូងមនុស្ស ផ្អើលចូលទៅកន្លែងជីកគាស់កកាយមួយនោះស្របពេលដែលក្រុមអ្នកជំនាញ មានសមាជិក ១២ នាក់មកពី Archaeological Survey of India (ASI) ក៏កំពុងតែចេញធ្វើប្រតិបត្តិការរបស់ខ្លួន។

ដោយឡែក បើយោងតាមសម្តីលោក PK Mishra ជាអគ្គនាយករង ASI បានបន្ថែមអោយដឹងថា ក្រុមការងារបានចាប់ផ្តើមបំពេញការងារមួយនេះ ក្រោយមានការវាស់ស្ទង់ និងប៉ាន់ប្រមាណអោយដឹងថា អាចនឹងមានរតនសម្បត្តិ នៅខាងក្រោមវាំងចាស់មួយនេះ។យ៉ាងណាមិញ លោក Deepak Chaudhary ជាមេការគ្រប់គ្រងក្រុមជីកកកាយលើកនេះនិយាយអោយដឹងថា គ្រឿងម៉ាស៊ីន បានជីកប៉ះនឹងអ្វីម្យ៉ាង ហាក់បីដូចជាមានភាពខុសប្លែកពីអ្វីដែលមាននៅលើផែនដី ក្នុងជម្រៅជ្រៅជាង ៦៦ ហ្វឺត ។
គួរបញ្ជាក់ផងដែរថា ប្រតិបត្តិការក្នុងការជីកគាស់កកាយវាំងចាស់លើកនេះ បើតាមរបាយការណ៍គូសបញ្ជាក់អោយដឹងថា នឹងចំណាយពេលដល់ទៅជាង ១ ខែឯណោះ៕
* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ជាលទ្ធផល កំពូលបុរសមានជើងយក្ស មានទ្រនាប់ជើងហើយ- ផ្អើលអស់ពេញមួយក្រុង ខណៈផ្ទះខ្មោច លេចខ្លួនឡើង កណ្តាលក្រុង អមទៅដោយឆ្អឹងខ្មោច- ផ្អើលមើលវីដេអូ រកឃើញសាកសព ត្រីយក្ស oarfish ដ៏កម្រ ជិត ៦ ម៉ែត្រ- ប្រទះឃើញ សាកសព ត្រីយក្ស oarfish ដ៏កម្រ មានប្រវែងដល់ទៅ ជិត ៦ ម៉ែត្រ- ស្រឡាញ់ និងរស់នៅជាមួយគ្នា ជិតដល់ថ្ងៃអវសាននៃជីវិត ទើបសម្រេច ចិត្តរៀបការ..
ប្រែសម្រួល ៖ កុសលប្រភព ៖ ស្កាយ