រោងចក្រផលិតរថយន្ត BMW អាល្លឺម៉ង ដ៏ល្បីឈ្មោះ បានប្រកាសប្រមូលយករថយន្ត ចំនួន ៥០គ្រឿង (កន្លះលានគ្រឿង) ចូលក្នុងរោងចក្រវិញ  ដោយសារតែមានបញ្ហាផ្នែកម៉ាស៊ីន កាលពីថ្ងៃ សុក្រ ម្សិលមិញ។

រថយន្ត BMW ដែលមានបញ្ហាផ្នែកម៉ាស៊ីនទាំងនោះ គឺមាននៅលើតែ  រថយន្តដែលមានម៉ាស៊ីន ៦ តែប៉ុណ្ណោះ ហើយចំពោះតែរថយន្តណា ដែលបានផលិតឡើងនៅចន្លោះខែកញ្ញា ឆ្នាំ ២០០៩ដល់ខែវិច្ឆកា ឆ្នាំ ២០១១។

ចំណែកនៅក្នុងប្រទេសអាល្លឺម៉ង គឺមានការប្រមូលរថយន្តចូលរោងចក្រវិញ មានចំនួនតិចតួចប៉ុណ្ណោះ ត្រឹមតែ ១០,៨០០គ្រឿង ពីព្រោះ ក្នុងប្រទេសអាល្លឺម៉ងភាគច្រើន  ក្រុមហ៊ុនផ្គត់ផ្គង់តែរថយន្ត BMW ណាដែលមានម៉ាស៊ីន ៤ សំរាប់ប្រជាពលរដ្ឋ ក្នុងប្រទេស។

កាលពី២សប្តាហ៍មុន ក្រុមហ៊ុនផលិតរថយន្ត BMW បានប្រមូលយករថយន្តចំនួន២៣,២០០០គ្រឿង ពីប្រទេសចិន ដែលជាប្រទេសប្រើប្រាស់រថយន្ត BMW ច្រើនជាងគេ៕

width=500

/

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ straitstimes