ស្ទើរតែមិនគូរអោយជឿ ៖ វីដេអូគ្រោះថ្នាក់ដ៏គួរអោយរន្ធត់ មួយត្រូវបានថតជាប់បានទាំងស្រុង ពីកាម៉េរ៉ាសុវត្ថិភាព ពីខាងក្នុងនៃរថយន្តក្រុងទេសចរណ៍មួយ នៅក្នុងប្រទេសចិននៅពេលដែលបុរសជាអ្នកបើកបររថយន្តមួយនោះ ព្យាយាមបើកបញ្ជ្រាសទិស បន្ទាប់ពីបើករំលងច្រកចេញផ្លូវហាយវេមួយកន្លែង។
មួយរំពេចនោះ ឡានដឹកទំនិញធន់ធំ ក៏បានបើកស្ទុះទៅបុករថយន្តក្រុងទេសចរណ៍យ៉ាងកម្រោល ខណៈព្យាយាមបត់ត្រលប់ក្រោយ រហូតដល់បានបណ្តាលអោយអ្នកបើកបរឡានដឹកទំនិញធន់ធំស្លាប់ នៅក្នុងឧបទ្ទេវហេតុមួយនេះ។

ដោយឡែក បើយើងងាកក្រឡេកទៅមើលវីដេអូដែលបានថតជាប់នោះវិញ ក្រុមមនុស្សដែលជាអ្នកធ្វើដំណើរ ត្រូវបានរកអោយឃើញថា បានក្រឡាប់ផ្កាប់ផ្ងាពេញទាំងឡានក្រុង ខណៈអ្នកបើកបរ និងមនុស្សមួយចំនួនត្រូវបានខ្ទាត និងប៊ើតចេញតាមបង្អូច។
គួររំឭកផងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ នៅពេលដែលកើតឡើងកាលពីដំបូងទំព័រសារព័ត៌មានយើងខ្ញុំ ក៏បានធ្លាប់ចុះផ្សាយរួចមកហើយ ចុចទីនេះដើម្បីអានអត្ថបទដើមទាំងអស់គ្នាណា៎ ពោលគឺ មានចំណងជើងថា វីដេអូគ្រោះថ្នាក់ ដ៏គួរអោយរន្ធត់ បុរសជាអ្នកបើកឡានក្រុង ប៊ើតចេញតាមបង្អួច អំឡុងពេលជួប ឧបទ្ទេវហេតុ ។ ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖
បញ្ជាក់ ៖ត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់ក្នុងការបញ្ជាយានយន្ត គោរពអាយុជីវិតខ្លួនឯងនិងអ្នកដទៃផ្តើមចេញពីការគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាណា ៕
ព័ត៌មានមួយចំនួនផ្សេងទៀត ដែលមិត្តអ្នកអាន អាចនឹងចូលចិត្ត ៖
១ ផ្អើលពេញពិភពអ៊ិនធើណេត ខណៈគ្រូពេទ្យស្រី អះអាងផ្តល់សេវាកម្ម បំបៅដោះ២ យន្តហោះយោធា ធ្លាក់និងផ្ទុះឆេះ យ៉ាងសន្ធោសន្ធៅ នៅឯអាកាសយានដា្ឋន (មានវីដេអូ)៣ អាកាសយានដ្ឋាន ត្រូវបានបិទ ខណៈយន្តហោះ បើករអិលធ្លាក់ផ្លូវ ព្រោះតែភ្លៀង មួយមេធំ៤ រកឃើញឪពុកកូនពីររូប នៅក្នុងព្រៃ ក្រោយរត់ភៀសខ្លួនបាត់ កាលពី ៤០ ឆ្នាំមុន
ដោយ ៖ ពិសីប្រភព ៖ euronews