បើទោះបីជាបានឈានចូលដល់ខែទី ៨ នៃដំណាក់កាលពរពោះ ក៏ដោយ ក៏ស្រ្តីពោះធំម្នាក់ឈ្មោះ Crystal Green អាយុ ៣១ឆ្នាំ ជនជាតិអាមេរិច នៅតែមិនបោះបង់គំនិត និងនៅតែហ្វឹកហាត់ ប្រដាល់ នៅបន្ទប់ហាត់រៀនប្រដាល់ Foxy & Fierce ដែលនាងជាអ្នកបង្កើត។
ស្រ្តី Crystal បានចាប់ផ្តើមមានផ្ទៃពោះ ពីខែមីនា ឆ្នាំ២០១៣ មក។ ជាក់ស្តែងពេលនោះ នាងកំពុងតែចូលរួមក្នុងវគ្គហ្វឹកហាត់ថែរាង ដើម្បីប្រកួតស្រីស្អាតប៊ីគីនី។ ប៉ុន្តែដោយសារតែ ពីមួយថ្ងៃទៅមួយថ្ងៃ ទម្ងន់របស់នាង ចេះតែកើនឡើង ទើបផែនការប្រកួតទាំងអស់របស់នាង ត្រូវបានរំសាយចោលវិញ។
/
/
/
ដោយតាំងចិត្តថា ចង់រក្សារូបរាងកុំឲ្យធាត់នាង Crystal មិនត្រឹមតែប្រុងប្រយ័ត្នទៅលើ កំរិតនៃការហូបចុកប្រចាំថ្ងៃនោះទេ (ញ៉ាំមានកំរិត) នាងថែមទាំងចូលរួមហ្វឹកហាត់ផ្នែកប្រដាល់សម្រាប់មនុស្សស្រី ថែមទៀតផង។ គ្រូពេទ្យរបស់នាង Crystal បានឲ្យដឹងថា កីឡាមួយចំនួនដូចជា ការជិះកង់ ឬជិះស្គី... វាអាចបង្កឲ្យមានគ្រោះថ្នាក់ របួសធ្ងន់ធ្ងរ។ ដូច្នេះសម្រាប់សកម្មភាពហាត់ប្រដាល់ (ស្រាលៗ សមល្មម) គឺអាចចាត់ទុកថាជា ជាកីឡាហ្វឹកហាត់ សក្តិសមមួយ សម្រាប់ស្រ្តីដែលកំពុងពរពោះ៕
ប្រែសម្រួល៖ សិលាប្រភព៖ kenh14