ស្ទើរតែមិនគួរអោយជឿ ៖ ស្រ្តីម្នាក់ មានឈ្មោះថា Vanessa Dixon បានគូសបញ្ជាក់អោយដឹងថា លោក ស្រីពិតជាមានភាពភ័យរន្ធត់ជាខ្លាំង ខណៈសំណង់អាគារ កំពស់ពីរជាន់ បានបាក់រលំ នៅពីមុខគាត់ មួយរំពេច ពោល បាក់រលំ មានរយៈចម្ងាយ ត្រឹមតែ ២ ទៅ ៣ ម៉ែត្រ ឆ្ងាយពីគាត់ តែប៉ុណ្ណោះ នេះបើ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ស្កាយ ។
គួររំឭកថា បេក្ខភាព វីដេអូខាងក្រោមនេះ ត្រូវបានរកអោយឃើញថា ពិតជារន្ធត់ហួស ខណៈ បុរសជា ក្រុមការងារ ពិតជាសំណាង ពោល មិនបានទទួលរងរបួសអ្វីនោះទេ ក្រោយពីមានការបាក់រលំអាគារ នៅពីមុខគាត់តែម្តង ខណៈពេលដែលគាត់ព្យាយាម វាយបំបែក កំទីថ្ម ម្តងបន្តិចៗ សម្អាតចេញ ដោយ មើលឃើញថា សំណង់អាគារ មានកំពស់ពីរជាន់មួយនេះ ពិតជាមិនមានសុវត្ថិភាពនោះទេ ស្របពេល ដែលវា មានសភាពទ្រុឌទ្រោម យ៉ាងដូច្នេះ តែដឹងអីថា អំឡុងពេល វាយបំបែក បន្តិចម្តងៗ នោះ វា ស្រាប់តែបាក់រលំ ទាំងស្រុកតែម្តង ។
ប្រភពបន្តថា ហេតុការណ៍ ដ៏គ្រោះថ្នាក់ និង រន្ធត់ខាងលើនេះ បានកើតឡើង នៅឯភាគខាងជើង ឆៀងខាងលិច ប្រទេស អង់គ្លេស ។ ខាងក្រោមជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនា បន្តិចទៅ ៖
ប្រែសម្រួល ៖ កុសលប្រភព ៖ ស្កាយ