ប្រេស៊ីល៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីថ្ងៃទី​ ០៨ម្សិលមិញនេះថា ប្រធានសមាគមស្រីពេស្យា នៃប្រទេសប្រេស៊ីល ចង់បានគ្រូបង្រៀនភាសាអង់គ្លេស ជាច្រើននាក់ ដើម្បីជួយបង្រៀនដល់ស្រ្ដីរកស៊ីផ្លូវភេទ ក្នុងប្រទេសប្រេស៊ីល។

width=462

លោកស្រីប្រធាន Cida Cieira ប្រចាំក្នុងទីក្រុង Belo Horizonte បាននិយាយថា ដោយសារតែប្រទេសប្រេស៊ីស នឹងធ្វើជាម្ចាស់ផ្ទះ ការប្រកួតបាល់ទាល់ World Cup ពិភពលោកក្នុងឆ្នាំ ២០១៤នោះ ដូច្នេះ លោកស្រីពិតជាមានការព្រួយបារម្មណ៍ខ្លាំង ចំពោះភ្ងៀវបរទេស ដែលមកពីជុំវិញពិភពលោក ហើយត្រូវការសេវាកម្មផ្លូវភេទ ស្របពេលដែលស្រ្ដីរកស៊ី ផ្លូវភេទជាច្រើននាក់ មិនអាចធ្វើការ ទំនាក់ទំនងជាមួយភ្ងៀវទាំងអស់នោះបាន។

width=462

លោកស្រីបានបន្ដថា ដោយសាការរកស៊ីផ្លូវភេទ ជាមុខរបរស្របច្បាប់មួយ ក្នុងប្រទេសប្រេស៊ីល ដូច្នេះទើបលោកស្រីហ៊ាននិយាយវា ដោយបើកចំហ ពីបញ្ហានេះ។ លោកស្រីបានបន្ថែមថា យើងមិនត្រឹមតែស្វែងរកគ្រូបង្រៀនភាសាអង់គ្លេសទេ តែយើងក៏ចង់បានលោកគ្រូផ្នែក ចិត្ដវិទ្យា និងវេជ្ជបណ្ឌិត ជួយបណ្ដុះបណ្ដាលពួកគេដែរ។

លោកស្រីបាននិយាយទៀតថា ការចេះអង់គ្លេសរបស់ពួកគេ គឺយ៉ាងហោចណាស់ ក៏អាចអោយពួកគេ អាចនិយាយពីតថ្លៃជាមួយភ្ងៀវ សម្រាប់សេវាកម្មនេះដែរ។​ ទោះបីជាយ៉ាងណាក៏ដោយ ពេលនេះ គឺមានស្រ្ដីមិនតិចជាង ២០នាក់ទេ ដែលបានចុះឈ្មោះចូលរៀន ក្នុងវគ្គនេះ។

លោកស្រីបានសង្កត់ធ្ងន់ថា យើងសង្ឃឹមថា រយៈពេលខ្លីខាងមុខនេះ នឹងអាចទទួលសិស្សបាន ៤០០០នាក់ អោយចូលរៀនភាសាអង់គ្លេស ពោលគឺសម្រាប់នៅក្នុងទីក្រុង Belo Horizonte នេះ៕

ដោយ៖ វត្ដីប្រភព៖ dailymail