បើតាមប្រភពសារព័ត៌មាន ដែលបានចេញផ្សាយ កាលពីម្សិលមិញបានអោយដឹងថា មានព្រឹត្តិការណ៍មួយបានកើតឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេស Serbia ពោលគឺ ព្រឹត្តិការណ៍នៅក្នុងឆ្នាំនេះ កូនក្រមុំប្រមាណជាង 100 នាក់បានមកចូលរួម ក្នុងការរត់ប្រណាំងប្រចាំឆ្នាំដែលមានរយៈចម្ងាយជាង 150 ម៉ែត្រ។

គួររំឮកផងដែរថា ការប្រកួតប្រជែងនេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅក្នុងរដ្ឋធានីនៃប្រទេសនេះ ដែលអនុញ្ញាតអោយតែនារីៗចូលរួមតែប៉ុណ្ណោះ ។ មិនត្រឹមតែប៉ុណ្ណោះ បើតាមប្រភពសារព័ត៌មានបានអោយដឹងថា ឆ្នាំនេះគឺជាលើកទី 3 ហើយដែលមាននារីៗចូលរួមដល់ 100 នាក់ ដែលវាគឺជាសារមួយក្នុងការឆ្លើយតបទៅនឹងព្រឹត្តិការណ៍ ដែលពោរពេញទៅដោយភាពរីករាយនេះ។
បើយោងទៅតាមសម្តីដែលជាជ័យលាភីលេខ 1 ប្រចាំឆ្នាំនេះ ដែលគ្រាន់តែចំណាយពេលត្រឹមតែ 19 វិនាទីតែប៉ុណ្ណោះ ក្នុងការមកដល់ទីអោយបានមុនគេនោះ បានអោយដឹងថា ៖ វាពិតជាមានភាពសប្បាយរីករាយមែនទែន បើនិយាយពីពានរង្វាន់សំរាប់ជ័យលាភីពីលេខ 1 ដល់លេខ3 វិញ ក្នុងនោះមាន ការធ្វើដំណើរទេសចរណ៏ដោយសេរីជាដើម (Free Trip) ៕
ដោយ ៖ រិទ្ធីប្រភព ៖ ksdk