យល់ដឹង៖ តាមការអោយដឹងពីក្រុមអ្នកស្រាវជ្រាវ សហរដ្ឋអាមេរិក បានបង្ហាញកាលពីពេលថ្មីៗនេះថា ការបង្កើតភាពស៊ិចស៊ីរបស់មនុស្ស ក្នុងជំនួញអ្វីមួយ គឺប្រាកដណាស់ថា នឹងអាច ទទួលបានជោគជ័យក្នុងមុខរបរនោះ ជាមិនខាន។

width=450លោក Bigniew Lindner សាស្រ្ដាចារ្យសាកលវិទ្យាល័យរដ្ឋ New York បាននិយាយថា​ក្រុមហ៊ុន ឬសហគ្រាស ក៏ដូចការធើ្វជាអាជីវកម្មណា ដែលហ៊ានជួលមនុស្ស ជាពិសេសស្រីៗ ដែលមានសម្រស់ ស្រស់ស្អាត ក្រុមហ៊ុន ឬការធើ្វជាអាជីវកម្មនោះ តែងតែទទួលបានជោយជ័យ យ៉ាងហោចណាស់ក៏ ៥៤ភាគរយមុនគេដែរ។លោកបញ្ចាក់ថា ការជួលនារីស្រស់ស្អាត ដែលមានភាពស៊ិចស៊ី (បង្កើនការទាក់ទាញ) មកបំរើ ឬធើ្វការ វាជាកត្ដាដ៏សំខាន់មួយ ដែលអាចទាក់ទាញដល់អតិថិជន អោយចូលមកប្រើប្រាស់ ឬយ៉ាងហោចណាស់ ក៏អាចអោយអតិថិជនទាំងនោះចង់មើល ដឹង ឃើញ និងចង់សាកផងដែរ។

គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន ឬអាជីវកម្មដែលជួលនារីៗ ដែលស៊ិចស៊ី ដែលអាចជាឈ្នាន់ក្នុងការរកស៊ី មានដូចជា ការតាំងពិពរណ៍លក់រថយន្ដ ការថតផ្សាយនូវពាណិជ្ជកម្មផ្សេងៗឬ រហូតដល់ហាងលក់កាហ្វេជាដើម៕

width=450width=450

 

 

ដោយ៖ នារីប្រភព៖ research