អាមេរិក៖ លោកស្រី Deborah Ford មានវ័យ ៦៤ឆ្នាំ រស់នៅរដ្ឋញូវយ៉ក ស្ទើរតែត្រូវបានគេចាត់ទុកថា ជាស្រ្ដីទី ១ ដែលធ្វើការអស់រយៈពេល ៤៤ឆ្នាំ មិនដែលឈប់សម្រាក ទោះជាមាននូវជម្ងឺអ្វីផ្សេងៗ ក៏ដោយ។

width=457

លោកស្រី Ford គឺអ្នកបំរើការងារ ផ្នែកសេវាកម្មប្រៃសនីយ៍ (Postal Worker) របស់សហរដ្ឋអាមេរិក។ លោកស្រីបាននិយាយថា​ ទោះបីជាគាត់មានជម្ងឺតិចតួចក្ដី គឺគាត់គ្រាន់តែ ទូរស័ព្ទទៅសួរលោកគ្រូពេទ្យតែប៉ុណ្ដោះ ហើយគាត់បានទិញថ្នាំលេបដោយខ្លួនឯង។ បន្ទាប់ពីគាត់លេបថ្នាំរួច គាត់មកធ្វើការតាមធម្មតា។

width=457

 

លោក Tony Carnagie ដែលជាអ្នកធ្វើការផ្នែកហិរញ្ញវត្ថុ នៅកន្លែងលោកស្រី Ford បានិយាយថា លោកបាន ធ្វើការជាមួយលោក ស្រី​ Ford អស់រយៈពេលជិត ១៥ឆ្នាំហើយ តែគាត់មិនដែលឃើញ លោកស្រី Ford ឈប់សម្រាក់ពីការងារសូម្បីតែមួយថ្ងៃទេ។ គាត់បន្ថែមថា​ លោកស្រីពិតជាមនុស្ស ដែលព្យាយាមធ្វើការអស់ពីកម្លាំងកាយចិត្ដមែន។ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Ford នឹងត្រូវចូលនិវត្ដន៍ នៅថ្ងៃទី ៣១ មករា ស្អែកនេះហើយ៕

ដោយ៖ វត្ដីប្រភព៖ yahoo