រថយន្ត Audi S7 ម៉ូដែលថ្មី ឆ្នាំ២០១៣ ជាប្រភេទរថយន្តដ៏ទំនើប ដែលមានរាង ស្រស់សង្ហា ប្លែកធំ ធន់មាំ ទាក់ទាញ និង ធំទូលាយ ងាយស្រួលបើកបរផ្លូវឆ្ងាយ បានដោយសុវត្ថិភាព។
រថយន្ត Audi S7 ឆ្នាំ២០១៣ ត្រូវតុបតែង និងរចនាម៉ូដឡើងយ៉ាងទំនើប ទាំងរូបរាងខាងក្នុង និងខាងក្រៅ ដែលបានបំពាក់ជាមួយនឹងបច្ចេកវិជ្ជាថ្មីចុងក្រោយ មាន ៨ម៉ាស៊ីន ស៊ីសាំង ៤.០លីត្រ/១០០គ.ម មានទ្វារ ៤ និង មានកន្លែងអង្គុយខាងក្នុងធំទូលាយ ប្រកបដោយផាសុខភាព។
ជាពិសេស រថយន្ត Audi S7 មានបំពាក់ប្រព័ន្ធ ការពារសុវត្ថិភាពខ្ពស់ ពោងការពារសុវត្ថិភាព ប្រព័ន្ធ ABS កៅអីសុវត្ថិភាព សំរាប់កុមារ កញ្ចក់ការពារពន្លឺ ពីកំដៅព្រះអាទិត្យ និង មានតំលៃប្រហាក់ប្រហែល ៧៨,៨០០ដុល្លារ ($78,800)។ល៕
សូមទស្សនា រូបភាព ខាងក្រោម!!!














ដោយ៖ វណ្ណៈប្រភព៖ edmunds