ប្លែកៗ ជាការពិតណាស់ នៅលើពិភពលោកយើងនេះ រឿងចម្លែកៗតែងកើតមានជារឿយៗ មិនថានៅទីកន្លែងណាមួយនោះទេ ដោយឡែក នាពេលនេះ សូមនាំអារម្មណ៍ទស្សនិកជនងាក ក្រឡេកមកមើលមុខម្ហូបប្រពៃណីបែបជប៉ុនវិញម្តង ដែលវាមើលទៅមានរូបរាងប្លែក ស្របពេល ដែលរសជាតិរបស់វា មើលទៅហាក់បីដូចជាទំនងឆ្ងាញ់ផងដែរ។

width=479

គួរបញ្ជាក់ផងដែរថា​  មុខម្ហូបប្រពៃណីបែបជប៉ុនមួយនេះ មានឈ្មោះថា Udon ហើយវាត្រូវបាន ប្រជាជនជប៉ុនទទួលស្គាល់ផងដែរ ខណៈពេលដែលវាមានរសជាតិឆ្ងាញ់ជាប់ចិត្ត គួបផ្សំជាមួយ នឹងគុយទាវសរសៃធំ ប៉ុនមេដៃ  ដែលនៅក្នុងមួយចាន  គេតម្រូវអោយដាក់តែមួយសរសៃតែប៉ុ ណ្ណោះ។

width=478

លើសពីនេះទៅទៀត   បើយោងទៅតាមរបាយការណ៍ដដែលនេះ  ក៏បានបញ្ជាក់បន្ថែមអោយ ដឹងផងដែរថា  មុខម្ហូបប្រពៃណីបែបជប៉ុន Udon   មានលក់  ក៏ដូចជាបំរើជូនអតិថិជន នៅក្នុង ហាងមួយកន្លែងដែលមានឈ្មោះថា  Tawaraya  មានទីតាំងស្ថិតនៅក្នុងក្រុង  Kyoto លើប្រជុំ កោះ Honshu ប្រទេសជប៉ុន៕

width=477

width=477

ដោយ ៖ ពិសីប្រភព ៖ Happens