ភ្នំពេញ៖ មុននេះបន្តិច តារាចម្រៀងខ្មែរអង្គរ ដែលកំពុងតែមានឈ្មោះ បោះសំឡេងក្នុងវិស័យសិល្បៈ កញ្ញា គង់ ចាន់រដ្ឋា បាននិយាយប្រាប់ ឲ្យដឹងពីគម្រោងថា នឹងចេញទៅច្រៀង និង សម្តែងជាលើកទី១ ក្នុងទឹកដីប្រទេសអូស្ត្រាលី នាចុងខែមីនា ឆ្នាំ២០១៣នេះ។

កាលនោះ កញ្ញា គង់ ចាន់រដ្ឋា បានបញ្ជាក់ថា នៅចុងខែ៣នេះ នាងនឹងចេញទៅ ប្រទេសអូស្ត្រាលីរយៈពេល៥សប្តាហ៍ ដើម្បីច្រៀង និងសម្តែងជូនបងប្អូនខ្មែរ រស់នៅទីនោះ រាំលេងកំសាន្ត សប្បាយក្នុងឱកាស បុណ្យចូលឆ្នាំប្រពៃណីខ្មែរ ។ ប៉ុន្តែមកដល់ឥឡូវនេះ គម្រោងដែលនឹងចេញទៅ ច្រៀងនៅទីនោះត្រូវបាន រលាយសាបសូន្យបាត់ទៅវិញ។

ជួបដោយផ្ទាល់ជាមួយភ្នាក់ងារ គេហទំព័រ LookingTODAY នៅព្រឹកថ្ងៃទី១២ ខែ មីនា ឆ្នាំ២០១៣នេះកញ្ញា គង់ ចាន់រដ្ឋា បាននិយាយប្រាប់ឲ្យដឹងថា ចាសបង....! គម្រោងចេញទៅច្រៀង និងសម្តែងនៅប្រទេសអូស្រ្តាលី របស់ខ្ញុំខាងមុខនេះ ត្រូវបានលុបចោលវិញហើយ។

មូលហេតុដែលធ្វើឲ្យបាត់បងឱកាស ក្នុងការចេញទៅសម្តែងនៅអូស្រ្តាលី នាចុងខែមីនា នេះត្រូវបានលុបចោលនោះ រដ្ឋា បានបញ្ជាក់ឲ្យដឹងថា ដោយសាមានបញ្ហាខាង ឯកសារបន្តិចបន្តូច ទើបបានជាខ្ញុំមិនអាចចេញ ទៅនាចុងខែមីនា ខាងមុខនេះបាន។ ខ្ញុំមានការសោកស្តាយខ្លះដែរ នៅពេលដែលបាត់បងឱកាសនេះ។

តារាចម្រៀងស្រី មានប្រជាប្រិយភាព គង់ ចាន់រដ្ឋា បានបន្តថា បើទោះបីជានាងត្រូវបាត់បង់ឱកាសចេញ ទៅសម្តែងនៅអូស្ត្រាលីក្នុងពេលនេះក៏ពិតមែន ប៉ុន្តែមិនបានធ្វើឲ្យនាងអស់សង្ឃឹមទេ។ ម្យ៉ាងទៀតពេលនេះការងារច្រៀង ក្នុងស្រុកក៏កំពុងតែមានភាពមមាញឹកដែរ ដូច្នេះការដែលមិនបានចេញទៅ អូស្រ្តាលីវាជារឿងធម្មតាប៉ុណ្ណោះ មិនបានធ្វើឲ្យនាងដេកមិនលក់បក់មិនល្ហើយ ស្ដាយស្រណោះឱកាសមាសនេះទេ៕

Looking

Looking

Looking

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល