ចម្លែកៗ ៖ ជាមួយនឹងទេពកោលសល្យ រក្សាលំនឹង និងដើរសសៀរ នៅលើខ្សែពួរ បានលឿនបំផុត ក្នុងរយៈពេលត្រឹមតែ ១៨,២២ វិនាទី ក្នុងរយៈចម្ងាយ ៣,៥ ម៉ែត្រ Sure-pawed Ozzy គឺជាបេក្ខភាព ឆ្កែ ដែលបានបំបែកកំណត់ត្រាចម្លែក ពិភពលោកនៅមជ្ឈមណ្ហលការពារសត្វ (Animal Rescue Center ) នៅឯក្រុង Norfolk ប្រទេសអង់គ្លេស នេះបើយោងតាមអត្ថបទផ្សាយ ពីទីភ្នាក់ងារសារព័ត៌មានពិភពលោក ដឹមីរ័រ ។

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបន្ថែមថា បេក្ខភាពឆ្កែដែលបានបំបែកកំណត់ត្រាមួយនេះ រស់នៅក្នុងក្រុង Norwich ប្រទេសអង់គ្លេសជាមួយនឹងម្ចាស់របស់វាវ័យ៥១ ឈ្មោះ Nick Johnson ជាជាងឈើ។ ជាញឹកញ៉ាប់ លោក Nick តែងតែបង្វឹកវាអោយចេះរក្សាលំនឹងរបស់ខ្លួន ក៏ដូចការដើរលើខ្សែពួរបានយ៉ាងល្អ បើទោះជាគាត់គ្មានបទពិសោធន៍ផ្លូវការក្នុងការហ្វឹកហ្វាត់សត្វសុនខក៏ដោយ។
ជាការពិត Ozzy ក៏រីករាយនូវក្នុងការហ្វឹកហ្វាត់មួយនេះផងដែរ នៅពេលដែលវារាងមានអារម្មណ៍ថាសប្បាយចិត្ត ខណៈពេលដែលវាមានឈាមជ័រពីមេរបស់វា ជាឆ្កែឃ្វាលជាចៀម ។ខាងក្រោមនេះ គឺជាវីដេអូ ដើម្បីបំបាត់នូវមន្ទិលសង្ស័យ តាមដានទស្សនាបន្តិចទៅ ៖
* ព័ត៌មានចម្លែកៗ និងស្ទើរតែមិនគួរអោយជឿ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- វីដេអូ គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរអោយ រន្ធត់ បុកបុរសម្នាក់ ស្ទើរតែដាច់មួយ កំណាត់ខ្លួន- ចាប់ខ្លួនបុរសម្នាក់ ខណៈថតជាប់ សកម្មភាព ទៅសិចជាមួយនឹងរថយន្តទំនើប Land Rover- វីដេអូកំប្លែង ការប្រកួតតៃក្វាន់ដូ ដ៏ញាក់សាច់ បើមិនស្លាប់ ក៏ពិការដែរ- អាជ្ញាធរ រកឃើញមនុស្សព្រៃ រស់នៅក្នុងព្រៃ ដល់ទៅ ១៦ ឆ្នាំ
ដោយ ៖ ពិសិដ្ឋប្រភព ៖ ដឹមីរ័រ