កាលពីពេលថ្មីៗនេះគេហទំព័រ Weibo របស់ចិនបានចេញផ្សាយពីពត៌មានមួយដែលគ្រូស្រីកំណាចបានញ៉ាត់គ្រាប់សណ្ដែកចូលទៅក្នុងរន្ធភេទរបស់សិស្សស្រីអាយុ ៣ ឆ្នាំរបស់ខ្លួនដែលរឿងនេះបានក្លាយជាប្រធានបទមួយដ៏ក្ដៅគគុកនៅលើគេហទំព័របណ្ដាញសង្គមនានារបស់ចិន។

/បើតាមប្រភពពត៌មានដដែលនេះបានអោយដឹងទៀតថា ឪពុកម្ដាយរបស់ក្មេងមិនបានដឹងនោះទេព្រោះកូនស្រីរបស់គេមិនហ៊ានប្រាប់ ដោយសារឃើញកូនមានលក្ខណៈមិនស្រួលពួកគេក៏បាននាំក្មេងនេះទៅមន្ទីរពេទ្យ។ ក្រោយពីយកគ្រាប់សណ្ដែកនោះចេញមកគេអាចសន្និដ្ឋានបានថាក្មេងស្រីរូបនេះត្រូវបានគេបំពានប្រហែលជា ៣ ទៅ ៤ ថ្ងៃមកហើយ។ក្មេងស្រីរងគ្រោះបានដាច់ចិត្តនិយាយប្រាប់ឪពុកម្ដាយថាខ្លួនត្រូវបានគ្រូពិន័យដោយខ្លួនមិនព្រមទៅលេងជាមួយក្មេងៗដទៃនៅទីធ្លាខាងក្រោយ។ ខាងប៉ូលីសមិនបានប្រាប់ពីអត្តសញ្ញាណគ្រូស្រីកំណាចនេះនោះទេគេគ្រាន់តែដឹងថាជាគ្រូម្នាក់ក្នុងសាលាមត្តេយ្យ Gelin Shuangyang នៅតំបន់Yangpu ក្រុង Shanghai ប៉ុណ្ណោះ។ ដំណឹងមួយនេះបានធ្វើអោយកក្រើក និងទទួលការថ្កោលទោសពីអ្នកប្រើប្រាស់បណ្ដាញសង្គមចិនជាខ្លាំង ។

ដោយ៖ Blankប្រភពពី៖ Chinabuzz