តាកែវ៖ បុរសវ័យចំណាស់អាយុជិត ៨០ឆ្នាំទៅហើយ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីម៉ោង៥ល្ងាចថ្ងៃទី៩ ខែ កក្ដដា ឆ្នាំ២០១៣ បន្ទាប់ពីក្រុមគ្រូសារក្មេងស្រីរងគ្រោះបានប្ដឹងថាលោកតា បានបៀតបៀនកេរ្តិ៍ខ្មាស កូនស្រីរបស់ខ្លួន ដែលជាអនីតិជនមានវ័យ ១៥ឆ្នាំ។

យោងតាមមន្រ្តីនគរបាល ស្រុកព្រៃកប្បាស់ បានប្រាប់ឲ្យដឹងថា   តាចាស់វ័យជិត  ៨០ឆ្នាំ ដែលសមត្ថកិច្ច  ឃាត់ខ្លួននេះ មានឈ្មោះ គង់ ម៉ៅ មានទីលំនៅ  ភូមិតាវង់   ឃុំដានកាម ស្រុកព្រៃកប្បាស់ និងមានមុខរបបជាកសិករ។

សមត្ថកិច្ចបានបន្តថា តាមពាក្យបណ្ដឹងរបស់គ្រួសារ   ជនរងគ្រោះ  បានរៀបរាប់ថា បុរសចំណាស់រូបនេះ និងមិត្តភក្តិរបស់ខ្លួនបីបួននាក់ទៀត បានមកផឹកស៊ីនៅ ហាងផឹកស៊ីមួយកន្លែង។ លុះផឹកស្រាសអស់ចំនួន៥លីត្រខណៈកូនស្រីម្ចាស់ហាងជួយលើកសាច់ក្លែមឲ្យ ស្រាប់តែបុរសចំណាស់នេះ  បានបៀតបៀនកេរ្តិ៍ខ្មាស់  កូនស្រីម្ចាស់ហាង ដោយចាប់លូកស្ទាបខ្លួនប្រាណ។

ក្រោយមានហេតុការណ៍បែនេះ កូនស្រីម្ចាស់ហាងបានទៅប្រាប់ឪពុកម្ដាយ និងដាក់ពាក្យបណ្ដឹងទៅ សមត្ថកិច្ចស្រុកព្រៃកប្បាស់ ដើម្បីឃាត់ខ្លួនតែម្តង។

បើតាមសមត្ថកិច្ចក្រុមគ្រូសាររងគ្រោះ បានយល់ព្រមចរចាគ្នាដើម្បីបញ្ចប់រឿងដោយ ទាមទាសំណងជាង ២លានរៀល  ក៏ប៉ុន្តែជនជាប់ចោទ  គ្មានលុយបង់   សមត្ថកិច្ចស្រុកព្រៃកប្បាស់ ក៏បញ្ជូនមកកាន់ស្នងការដ្ឋាន នគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្ត៕

width=500

ដោយ៖ ដើមអម្ពិលផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល