ស្ទើរតែមិនគួរអោយជឿ ៖ ស្រ្តីម្នាក់ ត្រូវបានរកអោយឃើញថា ពិតជាសំណាងហួស ពោលគឺគាត់មិនបានស្លាប់បាត់បង់ជីវិតអ្វីនោះទេ ក្រោយពីបានជួបនូវករណីដ៏គ្រោះថ្នាក់បំផុតមួយប៊ិះនឹងក្ស័យសង្ខារ នៅឯក្រុង Forshan ភាគខាងត្បូងប្រទេសចិន កាលពីពេលកន្លងទៅនេះ
គួររំឭកផងដែរថា សកម្មភាពនៃការកើតមានឡើងនូវគ្រោះថ្នាក់ដ៏មិននឹកស្មានដល់នេះក៏ត្រូវបានថតជាប់ទាំងស្រុង តាមរយៈប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាពផងដែរ នោះគឺគេឃើញមានរថយន្តដឹកទំនិញធន់ធំមួយគ្រឿង បើកស្របទិសគ្នាជាមួយនឹងម៉ូតូជនរងគ្រោះ តែដឹងអីថា រំពេចនោះ គេបែរជាឃើញមានការកៀរ និងកិនម៉ូតូ ស្រ្តីជនរងគ្រោះអូស ផ្ទុះឆាបឆេះមួយរំពេចតែម្តង ក្រោយពីធុងសាំងម៉ូតូធ្លាយ។
ដោយឡែក ស្រ្តីជាជនរងគ្រោះ គេឃើញមានភ្លើងឆាបឆេះ ខោអាវរបស់គាត់ ភ្លាមៗនោះគេក៏ឃើញមានការចេញជួយសង្គ្រោះ ពីសំណាក់បងប្អូន ប្រជាពលរដ្ឋរស់នៅតំបន់កើតហេតុបានទាន់ពេលវេលាផងដែរ។ មកទល់នឹងខណៈនេះ ស្រ្តីជាជនរងគ្រោះ ក៏កំពុងតែសម្រាកព្យាបាលនៅឯមន្ទីរពេទ្យក្នុងស្រុកមួយកន្លែង តែស្ថានភាពជម្ងឺរបស់គាត់ ពុំទាន់បានដឹងច្បាស់នៅឡើយនោះទេ។ ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖
ប្រែសម្រួល ៖ កុសលប្រភព ៖ ដឹម៏រ័រ