កាលពីពេលកន្លង ទៅមហាជនធ្លាប់តែ ឃើញកុមារាម្នាក់ ដែលគេឲ្យឈ្មោះថា Little PSY តែងតែរាំត្រាប់ បានយ៉ាងល្អតាម ម្ចាស់បទ Ganamstyle និងបទ Gentlemen លោក PSY ។
ដោយឡែកថ្មីៗនេះ នៅលើបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ស្រាប់តែគេបាន ឃើញវីដេអូឃ្លីបមួយ ដែលមានរយៈពេល ត្រឹមតែ២៨វិនាទី ហើយបង្ហាញពី Fan (អ្នកគាំទ្រ) ថ្មីម្នាក់ទៀត របស់ PSY ដែលមានអាយុមិនទាន់១ឆ្នាំផងនោះ ។
កុមារាដែលជា Fan ថ្មីរបស់ PSY នេះ ត្រូវបានអ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក ដែលបានទស្សនា វីដេអូឃ្លីបនេះ សើចគ្រប់ៗគ្នា ព្រោះថាក្មេងប្រុសម្នាក់នោះ កំពុងតែគេងស្រាប់តែឮ បទ Ganamstyle ភ្លាមភ្ញាក់រាំឡើងពព្រើតតែម្តង ។ មិនតែប៉ុណ្ណោះ វីដេអូឃ្លីបមួយនេះ ត្រូវបានអ្នកប្រើប្រាស់ Shear តៗឲ្យគ្នា ជាច្រើនផងដែរ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល