នៅសល់រយះពេលតែពីរសប្តាហ៍ទៀតប៉ុណ្ណោះ Samsung នឹងធ្វើការណែនាំនូវ Version បន្ទាប់នៃទូរស័ព្ទកាត់ Tablet Galaxy Note។

ថ្មីៗនេះ ក្រុមហ៊ុនបានធ្វើឲ្យក្រុមអ្នកគាំទ្រផលិតផលរបស់ខ្លួន កាន់តែអន្ទះសារថែមទៀត នៅពេលដែលបញ្ចេញនូវវីដេអូខ្លីមួយស្តីពីផលិតផលថ្មី ដែលគេកំនត់ថានឹងជា Galaxy Note II។ ក្នុងវីដេអូនេះ មានការចូលរួមរបស់លោក Wim Wenders, ជាអ្នកនិពន្ធជនជាតិអាឡឺម៉ង់មួយរូប ដែលធ្លាប់ទទួលបាននូវពានរង្វាន់ជាច្រើនពីភាពយន្តទូទាំងពិភពលោក។

/

Galaxy Note II (រូបសិប្បនិម្មិត)

ក្រៅពីនេះ ខ្សែវីដេអូខ្លីនោះបានសង្កត់ធ្ងន់ដល់បញ្ហា ចូរក្លាយជាអ្នកច្នៃប្រឌិត និង អ្នកអាចធ្វើអ្វីបានគ្រប់រឿងទាំងអស់ក្នុងមួយប៉ប្រិចភ្នែក នៅលើឧបករណ៍មួយដែលតូចហើយស្រាល។ រឿងនេះមានន័យថា Galaxy Note II អាចជាគំរូទូរស័ព្ទទំនើបថ្មីមួយដែល តូច និងស្រាល។ Camnews នឹងផ្តល់នូវព័ត៌មានថ្មីបំផុតពីផលិតផលនេះ ក្រោយពីវាត្រូវបានដាក់បង្ហាញនៅក្នុងការតាំងពិពណ៌ IFA 2012 ថ្ងៃទី 29/8 ឯទីក្រុង Berlin ប្រទេសអាឡឺម៉ង់។

វីដេអូបង្ហាញពីការត្រៀមចេញផលិតផលថ្មី ដែលគេកំនត់ថាជា Galaxy Note II

ដោយ៖ សិលាប្រភព៖ TTE