អតីតគ្រូបង្វឹករបស់Barca ចង់ជួបនិយាយផ្ទាល់ជាមួយប្រធានក្លឹបChelsea លោកAbramovich មុនពេលធ្វើការសំរេចថានឹងមកដឹកនាំក្លឹបតោខៀវរឺក៏អត់។
Guardiola ចង់ជួបជជែកជាមួយ Abramovich

Abramovich និង Guardiola
តាមកាសែតអង់គ្លេសបានឲ្យដឹងថា Pep Guardiola បានជួបនិយាយគ្នាជាមួយថ្នាក់ដឹកនាំក្លឹបរបស់Chelsea ប៉ុន្តែពុំទាន់មានការសំរេចជាលទ្ធផលអ្វីឡើយ។ ព័ត៌មានបន្ថែមនិយាយថា Pepចង់ជួបនិយាយដោយផ្ទាល់ជាមួយ Abramovich ដើម្បីចង់ដឹងពីផែនការ និងការអភិវឌ្ឍន៏ក្លឹប ក្រោយមកទើបធ្វើការសំរេចថានឹងធ្វើការនៅStamford Bridge រឺក៏អត់នោះ។ តាមប្រភពព័ត៌មានជាច្រើនបានឲ្យដឹងថា Abramovichត្រៀមជាស្រេចផ្តល់ដល់Pep 11លានផោន/ឆ្នាំ ដើម្បីអញ្ជើញPepមកធ្វើគ្រូបង្វឹករបស់Chelsea។
Mourinho ចង់បាន Drogba

Mou គឺជាអ្នកដែលនាំ Drogba ឡើងដល់ចំនុចកំពូល
ក្រោយពីបានដឹងថាDrogba នឹងមិនបន្តកិច្ចសន្យាជាមួយChelsea Mourinhoចង់បានសិស្សសំណព្វចិត្តរបស់គាត់មកលេងនៅBernabeu។ គាត់ចង់ឲ្យថ្នាក់ដឹកនាំReal ស្នើរសុំDrogba ចុះកិច្ចសន្យារយះពេល2ឆ្នាំ។ ឆ្លើយតបការសំភាសន៏ក្រោយពេលសំរេចចិត្តចាកចេញពីChelsea Drogbaបាននិយាយថា គាត់មិនបានចាប់អារម្មណ៍ពីបញ្ហាលុយឡើយ។ រឿងនេះមានន័យថា ឱកាសសំរាប់Real គឺមានច្រើនបើសិនជាពួកគេពិតជាចង់បានដំរីព្រៃ មែន៕
ដោយ៖ និស្ស័យប្រភព៖ 24h