ម៉ាឡេស៊ី ៖ បើតាមប្រភពសារព័ត៌មានបរទេសដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បានអោយដឹងថា មានបុរសម្នាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងផ្ទះរបស់ខ្លួនដែលស្តិតនៅក្នុងតំបន់  Raub, Pahang ប្រទេសម៉ាឡេស៊ី បន្ទាប់ពីរូបគេបានចំណាយពេលដល់ទៅ 4 ថ្ងៃពេញក្នុងការលេងហ្គេម online ។

width=500

គួរបញ្ជាក់ផងដែរថា​ បើយោងតាមរបាយការណ៍ក៏បានបញ្ចាក់អោយដឹងផងដែរថា បុរសដែលបានស្លាប់បាត់បង់ជីវិតរូបនោះមានឈ្មោះថា  Phang Kian Lin  នឹងមានវ័យ 25 ឆ្នាំ ត្រូវបានគេប្រទះថាបានដេកស្លាប់នៅក្នុងផ្ទះរបស់គេ  កាលពីថ្ងៃពុធ  ក្នុងអំឡុងម៉ោងជាង 10 ព្រឹក ( ម៉ោងក្នុងស្រុកប្រទេសម៉ាឡេស៊ី) ។

width=499

លើសពីនេះទៅទៀត បើយោងតាមសម្តីប្អូនជីដូនមួយ របស់លោក  Kian Lin បានអោយដឹងថា រូបគេព្យាយាមបញ្ជូនលោក  Kian Lin ទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ តែទោះបីជាការជ្រុំជ្រែងព្យាយាមជួយសង្គ្រោះយ៉ាងណាក៏ដោយ ជាអកុសលគាត់នៅតែស្លាប់បាត់បង់ជីវិតដដែល។

គួររំឮកផងដែរថា  បន្ទាប់ពីធ្វើការវីភាគ ពីសំណាក់លោកវេជ្ជបណ្ឌិតបានអោយដឹងថា  មូលហេតុចម្បងដែលធ្វើអោយបុរសនោះបានស្លាប់បាត់បង់ជីវិត គឺដោយសារតែមានដំណើរនៃជម្ងឺគាំងបេះដូង នឹងមូលហេតុមួយផ្សេងទៀតនោះគឺថា គេនឿយហត់ខ្លាំងពេក​​ បន្ទាប់ពីគេបានចំណាយពេលដល់ទៅ 4 ថ្ងៃពេញក្នុងការលេងហ្គេម online ៕

ដោយ ៖ រិទ្ធីប្រភព ៖ yourhealth