ភ្នំពេញ ៖ បុរស ២នាក់ បានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម នៅក្នុងថ្លុកឈាម ចំណែកនារីម្នាក់ទៀត ត្រូវរង របួសធ្ងន់ធ្ងរ ដឹកបញ្ជូនទៅសង្គ្រោះ   នៅមន្ទីរ ពេទ្យភ្លាមៗ ខណៈដែលអ្នកទាំង៣ ជិះម៉ូតូពីរគ្រឿងបុកគ្នាយ៉ាងពេញ ទំហឹង នៅ តាមបណ្តោយ ផ្លូវព្រះសីហនុ កែងផ្លូវលេខ ១១៣ ក្នុងសង្កាត់បឹងកេងកងទី២  ខណ្ឌ ចំការមន កាលពីវេលាម៉ោង ១និង ៤០ នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១១ ខែកក្កដាឆ្នាំ ២០១៣ ។

យោងតាមសេចក្តី    រាយការណ៍ពីកន្លែង    កើតហេតុពាក់ព័ន្ធនឹង    ករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់ខាងលើ   នេះបានឲ្យដឹងថា   នៅមុនពេលកើតហេតុ   គេបានឃើញ   បុរសម្នាក់វ័យជាង ៤០ ឆ្នាំ ជិះម៉ូតូមួយគ្រឿង ម៉ាកគុបជ្រុង ធ្វើដំណើរតាម    បណ្តោយ ផ្លូវ១១៣ ក្នុងទិសដៅពីត្បូងទៅជើង ដោយបានជិះយ៉ាងលឿន  ខណៈ មកដល់ចំណុចកែងផ្លូវព្រះសីហនុ   ក៏ត្រូវបុរសម្នាក់ ជិះម៉ូតូ  មួយគ្រឿងម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ    ភ្នំពេញ 1BS-8485    ឌុបស្រីស្នេហ៍ម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុក្នុងទិសដៅពីលិចទៅកើតដោយបានបើកបរ ក្នុងល្បឿនយ៉ាងលឿនដូចគ្នា   បានជ្រុលបុកចំពាក់ កណ្តាល ម៉ូតូគុបជ្រុងយ៉ាងពេញទំហឹង    បណ្តាលឲ្យ ម្ចាស់ម៉ូតូគុបជ្រុង   ហោះផ្លោងអូសជាប់   ជាមួយម៉ូតូបោកក្បាល   ហូរឈាមស្រោច   ខ្លួនស្លាប់យ៉ាងអាណោចអាធ័ម  នៅក្នុងថ្លុកឈាម   ចំណែកបុរសជាម្ចាស់ម៉ូតូ និច  ក៏ត្រូវបោកក្បាលនឹង ថ្នល់ស្លាប់បាត់បង់ជីវិតដូចគ្នា ឬ ឯនារីម្នាក់ដែលរួមដំណើរ ជាមួយបុរសជិះម៉ូតូនិច ត្រូវរងរបួសធ្ងន់ធ្ងរ បានរថយន្តសាមុយ របស់មន្ទីរពេទ្យកាល់ម៉ែត មកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ពាក់ព័ន្ធនឹងហេតុការណ៍គ្រោះ  ថ្នាក់ចរាចរណ៍នេះម៉ូតូទាំងពីរគ្រឿង ត្រូវរងនៅការខូចខាតទាំងស្រុង ចំណែកសាកសពនៅមិនទាន់បានគាល់អត្តសញ្ញាណ នៅឡើយទេ ដោយសារសមត្ថកិច្ច បាននឹងកំពុងព្យាយាមទំនាក់ទំនង  ទៅក្រុមគ្រួសាររបស់សាកសពរងគ្រោះ  ឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ ហើយម៉ូតូរបស់ពួកគេត្រូវបានសមត្ថកិច្ចចុះវាស់វែង អូសយកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់។សមត្ថកិច្ចបានបញ្ជាក់ថា  ហេតុការណ៍ដ៏រន្ធត់គួរឲ្យញញើតនេះ   បង្កឡើងដោយសារម្ចាស់ម៉ូតូទាំង ២គ្រឿងបើកបរលឿនដូចគ្នា ទើបបណ្តាលឲ្យជ្រុល បុកគ្នាយ៉ាងពេញទំហឹង តែម្តងទៅ៕

width=500

width=500

width=500

ដោយ៖ ដើមអម្ពិលផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល