ក្រោយពីការសម្តែងនៅប្រទេសបារាំងនិង អ៊ីតាលី ថ្មីៗនេះJustin Bieber បានមានមុខនៅប្រទេសអេស្បាញដើម្បីផ្សាយពាណិជ្ជកម្មAlbum ថ្មីរបស់ខ្លួន។ ការទាក់ទាញរបស់បុរសសង្ហារនេះតែងតែហួសពីការស្មាន គឺមានអ្នកគាំទ្រយ៉ាងច្រើនមានគំរោង និងប្រមូលផ្តុំគ្នានៅគ្រប់កន្លែងទាំងអស់ដែលJustin មានមុខ។កាលពីយប់ថ្ងៃទី៤ ខែមិថុនា Justinបានបង្ហាញខ្លួននៅក្នុងអាគារមួយ ហើយឡើងទៅបន្ទប់មួយដែលមានបង្អួតមើលមកខាងក្រៅ។ ចំណែកនៅខាងក្រោម តាមដងផ្លូវវិញ​មានអ្នកគាំទ្ររាប់រយនាក់ដែលកំពុងរង់ចាំចង់ឃើញផ្ទាល់ភ្នែក អ្នកដែលនៅក្នុងបេះដូងរបស់ពួកគេបង្ហាញខ្លួន។

/

Justin មិនមានការខ្មាស់អៀន លាត់អាវបង្អួតខោក្នុង

ដោយមិនឲ្យអ្នកគាំទ្ររង់ចាំយូរ Justin បានធ្វើឲ្យមានការភ្ញាក់ផ្អើលដោយបង្ហាញខ្លួនតាមបង្អួតស្វាគមន៏ទៅអ្នកគាំទ្រ និងច្រៀងពីរបីឃ្លានូវបទចម្រៀងមួយមានចំណងជើងថាBoyfriend ។ ជាពិសេសក្រោយពីបាននិយាយនូវពាក្យថាស្រលាញ់ ទៅអ្នកគាំទ្រហើយ អ្នកចម្រៀងវ័យក្មេងអាយុ១៨ឆ្នាំរូបនេះ បានលាត់អាវឡើងបង្អួតខោក្នុងនៅចំពោះមុខអ្នកគាំទ្រយ៉ាងច្រើនថែមទៀតផង។ ប្រហែលនេះ គឺជារបៀបថ្មីក្នុងការទាក់ទាញអ្នកគាំទ្ររបស់Justin?

/

/

/

ដោយ៖ និស្ស័យប្រភព៖ k14