Justin Bieber ត្រូវជួបនឹងបញ្ហាជាច្រើនដោយសារតែមានឈ្មោះល្បីល្បាញ និងទទួលបានការគាំទ្រយ៉ាងច្រើនពីក្រុមយុវវ័យ។

/

កាលពីពេលថ្មីៗនេះ តារាចម្រៀងវ័យក្មេងដ៏ល្បីឈ្មោះ Justin Bieber បានជួបប្រទះបញ្ហាលំបាកដ៏គួរអោយចាប់អារម្មណ៍ នៅព្រលានយន្ដហោះ London ខណៈដែលកំពុងរកផ្លូវ ឡើងរថយន្ដទៅកាន់សណ្ឋាគារ។

ក្រៅពីត្រូវក្រុមអ្នកគាំទ្រដេញតាម Justin ក៏ត្រូវឡោមព័ទ្ធជាច្រើនលើក ច្រើនសាដោយក្រុមនារី ដែលចូលចិត្តបទចម្រៀងរបស់ខ្លួន។ ជាងនេះទៅទៀត​ ដើម្បីទទួលបានការចាប់អារម្មណ៍ពីតារាវ័យក្មេងនេះ ក្រុមអ្នកគាំទ្រមួយចំនួនថែមទាំងបានធ្វើសកម្មភាពមួយចំនួនដូចជា ស្រែកយំ ឬឆក់កាបូប។ល។

នៅក្នុងរូបថតថ្មីបំផុតរបស់ក្រុមអ្នកប្រមាញ់រូបថតក្នុងអំឡុងពេល Justin  ត្រូវអ្នកគាំទ្រដេញតាម គេបានឃើញថា បញ្ហាមួយបានកើតឡើងចំពោះតារាវ័យក្មេងនេះ។ ដោយសារតែស្លៀកខោធូរ មានពេលខ្លះ គេអាចមើលឃើញខោក្នុងទាំងស្រុងរបស់ Justin នេះគឺជារឿងមួយពិបាកថ្លែង។

ដោយឡែករឿងស្នេហារវាង Justin និង Sel មានប្រភពព័ត៌មានខ្លះនិយាយថា នៅក្នុងរដូវ ក្ដៅនេះ ពួកគេអាចនឹងមិនបានជួបគ្នាជាញឹកញាប់ ដោយសារតែមមាញឹកនឹងគម្រោងរៀងៗខ្លួន៕

/

/

/

/

/

 

ដោយ ៖ សូរីយ៉ា ប្រភព ៖ K14