OHEA គឺជា Brand Name គ្រឿងសង្ហារឹមមួយនៅប្រទេសអេស្បាញទើបតែធ្វើការបង្ហាញនូវគ្រែគេងដ៏ឆ្លាតដំបូងគេនៅលើពិភពលោក ដែលអាចជួយរៀបចំខ្នើយ ភួយក្រោយពេលម្ចាស់ក្រោកពីគេង។
អ្នកផលិតបានឲ្យដឹងថា ផលិតផលនេះអាចជួយរៀបចំខ្នើយ ភួយឲ្យរួចរាល់តែក្នុងរយះពេល ៣០វិនាទីប៉ុណ្ណោះ។ Safety Feature ត្រូវបានគេបំពាក់ដើម្បីការពារហានិភ័យដែលអាចកើតមានឡើងនៅពេលអ្នកប្រើកំពុងតែគេងនៅលើគ្រែ។ យើងបានប្រើប្រាស់នូវ Sensor ដែលអាចឲ្យដឹងថាម្ចាស់នៅគេងលើគ្រែរឺអត់ និងវាដំណើរការរៀបចំសំភារៈគេងនៅលើគ្រែ នៅពេលដែលគ្មានមនុស្សនៅលើវាតែប៉ុណ្ណោះ។ និយាយរួម នេះគឺជាវិធីសាស្រ្តដោះស្រាយដ៏អស្ចារ្យមួយសំរាប់មនុស្សដែលខ្ជិល រឺអ្នកដែលចង់សាកល្បងនូវបទពិសោធន៏បច្ចេកវិទ្យាថ្មី សំរាប់ជីវិតរស់នៅប្រចាំថ្ងៃ៕
គ្រែគេងដ៏ឆ្លាតវៃ
Clip ផ្សាយពាណិជ្ជកម្មគ្រែដ៏ឆ្លាតវៃ អាចរៀបចំភួយខ្នើយដោយស្វ័យប្រវត្តិ
ដោយ៖ និស្ស័យប្រភព៖ K14