ទំនាក់ទំនងស្នេហារវាង Justin និង Sel មិនមែនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្និទ្ធស្នាលនោះទេ គឺវាអាចនឹងជាទំនាក់ទំនងដែលយូរអង្វែងអស់មួយជីវិតថែមទៀតផង។
ថ្មីៗនេះ នៅថ្ងៃចុះហត្ថលេខាអនុស្សាវរីយ៍ដល់អ្នកគាំទ្រសំរាប់ album ថ្មីរបស់ខ្លួន Justin បានជួបនឹងសំនួរដ៏ភ្ញាក់ផ្អើលមួយពីសំណាក់អ្នកគាំទ្រ។ អ្នកគាំទ្រម្នាក់បានសួរថា: តើបងនឹងរៀបការជាមួយ Selena រឺក៏អត់? បើទោះជាមានភាពស្រឡាំងកាំងបន្តិច ប៉ុន្តែ Justin មិនបានខ្មាស់អៀន និងបានឆ្លើយតបវិញថា: រៀបការតើ! ពួកយើងកំពុងរៀបចំរឿងនេះ។

Justin និង Sel ថតរូបជាមួយប្អូនពីរនាក់របស់ Justin
ចម្លើយរបស់ Justin ពិតជាមានន័យ និងផ្អែមល្ហែម ពោលគឺមិនត្រឹមតែធ្វើឲ្យអ្នកគាំទ្រកាន់តែស្រ-លាញ់គាំទ្រនូវភាពទទួលខុសត្រូវរបស់ខ្លួនទេ ថែមទាំងបានធ្វើឲ្យសង្សាររបស់ខ្លួនកាន់តែសប្បាយរីករាយថែមទៀតផង។ថ្មីៗនេះ Justin និង Selena បានឧស្សាហ៍ជួបគ្នាណាស់។ Selena ទើបតែបានរួមដំណើរជាមួយ Justin ទៅកាណាដា(ស្រុកកំណើតរបស់ Justin) ដើម្បីសម្តែងក្នុងពិធីចែករង្វាន់មួយ។ ក្រោយមក គេឃើញ Selena ចេះតែបង្ហាញខ្លួននៅក្រោយឆាកជាបន្តបន្ទាប់រាល់ការសម្តែងរបស់ Justin៕


ដោយ៖ សិលាប្រភព៖ K14