ភ្នំពេញៈ ក្រោយពី លោក ព្រីង ច័ន្ទបុត្រ និងអតីតភរិយាបានសម្រេចចិត្ត លែងលះគ្នាជាផ្លូវការតាមផ្លូវច្បាប់ រួចមកគេសង្កេតឃើញ តារា សម្តែង រូបសង្ហាររូបនេះ ហាក់មានភាពសោកសង្រេងពិបាកចិត្តហើយជារឿយៗ លោកតែងតែបង្ហោះពាក្យ សំដីស្តែងឲ្យឃើញពីភាពទុក្ខសោក របស់ លោកជានិច្ចនៅលើ បណ្តាញទំនាក់ទំនងសង្គម Facebook របស់លោក ។
តារាសម្តែងរាងខ្ពស់ស្រឡះមាឌមាំរូបសង្ហារ លោក ព្រីង ច័ន្ទបុត្រ បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍ ក្រាបសំពះផ្ទឹមតាមប្រពៃណី មកគេ ឃើញសុភមង្គល និងភាពផ្អែមល្ហែមរបស់គូស្វាមី ភរិយាថ្មោងថ្មី មួយគូ នេះ បានរស់នៅជាប្តីប្រពន្ធជាមួយគ្នាបាន ត្រឹមតែរយៈពេលខ្លីដោយសារ តែការមិនយល់ចិត្តរស់ នៅមិនចុះសម្រុងគ្នា ចាប់តាំងពីក្រោយរៀប មង្គលការរហូត ដល់ឈានទៅដល់កា រដើរដល់ផ្លូវបំបែក ជាមួយគ្នាផ្តិត មេដៃលែងលះជាមួយគ្នា តាមផ្លូវច្បាប់មកគេសង្កេតឃើញ ជារឿយៗ លោក ច័ន្ទបុត្រ តែងតែរំលេចពាក្យសំដីបែបឈឺចាប់ ជាច្រើននៅលើ បណ្តាញទំនាក់ទំនង សង្គមរបស់លោក ។
នៅក្នុងពាក្យសំដីទាំងអស់នោះ មានការស្តែងឲ្យឃើញពីការឈឺចាប់ និងអារម្មណ៍របស់មនុស្សម្នាក់ ដែលបាត់បង់អ្នកជាទីស្រលាញ់ ទាំងមិនចង់បាត់វាពិតជាឈឺរក អ្វីមកគណនាបានឡើយ ដោយលោកតែងតែព្យាយាមលើកឡើងនូវ អនុស្សាវរីយ៍ឈឺចាប់កន្លែងជួបស្នេហ៍ គ្រាដំបូងកន្លែងធ្វើឲ្យស្នេហាបែកបាក់ជាដើម។
ជាមួយគ្នានោះការឈឺចាប់មួយនេះ ក៏បានធ្វើឲ្យតារាសម្តែងល្បីឈ្មោះ ក្នុងវិថីសិល្បៈរូបនេះ ហាក់មានភាពខ្លាចរអាថានិងជួបស្នេហាបែបនេះម្តងទៀត ដោយលោកបានសរសេរនៅក្នុង Facebook ជាភាសាខ្មែរថា “ ចង់មានស្នេហ៍ពិត ស្នេហ៍ដែលយល់ចិត្ត ស្នេហ៍ដែលមានន័យ ស្នេហ៍ដែលជឿជាក់ស្មោះស្ម័គ្រលុះក្ស័យ ស្នេហ៍មិនគិតថ្វី វណ្ណៈទ្រព្រធន”។
តាមរយៈសម្តីនេះហាក់ស្តែងឲ្យឃើញ ពីការតាំងចិត្តរបស់លោកក្រោយ ពីជួបស្នេហ៍ប្រះស្រាំ បន្ទាប់ពីមានអ្នកគាំទ្ររបស់លោកបាន Comment ថា ពិបាករកណាស់អ្នកស្មោះនោះ ស្រាប់តែលោកបានសរសេរឆ្លើយតបវិញថា “ ខ្ញុំនឹងរកអោយបាន អ្នកដែលស្រលាញ់ខ្ញុំពិត”៕
ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!


ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល