នៅថ្ងៃនេះ Cnet បានចុះផ្សាយព័ត៌មានមួយស្តីពីគំរោងថ្មីមួយរបស់ Kickstarter ដែលគោលដៅគឺបន្ថែមបរិមាណទំហំមេម៉ូរី ដល់បណ្តាឧបករណ៍ Android។ បើតាមវិស្វករពីរនាក់ដំបូងគេ នៃគំរោងនេះ គំនិតច្នៃប្រឌិតនេះ កើតឡើងនៅពេលពួកគេមានអារម្មណ៍ អស់សង្ឃឹមជាមួយបណ្តាលគំរូឧបករណ៍ Mobile ដែលមិនមានរន្ធ ដាក់មេម៉ូរីក្រៅ microSD ដូចជាស្មាតហ្វូន HTC One X រឺ Tablet Google Nexus។

ក្រោយពីប្រកាសបង្ហាញបានបីថ្ងៃ គំនិតច្នៃប្រឌិតលើ Kickstarter ទទួលបាន 11.000 USD ប្រាក់គេគាំទ្រ ឧបត្ថម គឺច្រើនជាងពីរដង បើប្រៀបនឹងគោលបំណងដំបូង ដែលចង់បាន 5.000 USD ប្រាក់ឧបត្ថម។

គំរោងចាប់ផ្តើមឡើងដោយការភ្ជាប់ ក្បាល Read មេម៉ូរីប្រភេទ microSDXC ជាមួយទំហំឡើងដល់64 GB ជាមួយបណ្តាឧប​ករណ៍ដែល Support USB OTG។

/

ឧបករណ៍សាកល្បងមួយចំនួនត្រូវបានលក់អស់ ក្នុងតំលៃ 8 USD/គ្រឿង។ អ្នកប្រើប្រាស់អាចធ្វើការកុម្មង់ទិញ ចាប់ពីថ្ងៃនេះ ជាមួយតំលៃ 12 USD/គ្រឿង ប៉ុន្តែត្រូវរង់ចាំដល់ខែកក្កដា ទើបទទួលបានផលិតផល៕

ដោយ៖ សិលាប្រភព៖ TTE