ស្ទើរតែមិនគួរអោយជឿ ៖ ស្រ្តីជាម្តាយម្នាក់  ពិតជាមានភាពស្រឡាំងកាំង និងរន្ធត់ជាខ្លាំងខណៈពេលដែលទទួលបានទូរស័ព្ទពីមន្រ្តីប៉ូលីស បញ្ជាក់អោយដឹងថា ផ្ទះរប់សលោកស្រីរលំខ្ទេចម៉ត់ដូចខ្ទឹម   បន្ទាប់ពីបានលាន់ឭសម្លេងផ្ទុះយ៉ាងខ្លាំងមួយ  នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ដឹមីរ័រ។

ស្រ្តីជាម្តាយរូបនេះ   មានឈ្មោះថា  Michele  Wright  វ័យ  ៤៩ ឆ្នាំ  បានចាកឆ្ងាយអំពើផ្ទះកាលពីដប់ថ្ងៃមុន  ជាមួយនឹងក្រុមគ្រួសារ   ដើម្បីធ្វើដំណើរសម្រាកលំហែរកំសាន្ត ដោយទុកផ្ទះអោយនៅតែឯង     ។ ដោយឡែក  ប្រភពសារព័ត៌មានដដែល  គូសបញ្ជាក់បន្ថែមអោយដឹងថា ករណីផ្ទុះខាងលើនេះ បានកើតឡើងនៅតំបន់ Cardiganshire ប្រទេសវែលចក្រភពអង់គ្លេស។

width=434

យ៉ាងណាមិញ ​​   បើតាមការតាមដានស៊ើបអង្កេតជាជំហានដំបូង​ របស់មន្រ្តីប៉ូលីសប្រចាំតំបន់អោយដឹងថា មូលហេតុដែលបានបណ្តាលអោយមានការផ្ទុះផ្ទះរលំខ្ទេចយ៉ាងដូច្នេះ ក៏ដោយសារតែមានការផ្ទុះធុងហ្គាស  ទំនងមកពីលោកស្រី  Michele  ភ្លេចបិទវាមុននឹងចេញធ្វើដំណើរកំសាន្ត    ជាមួយនឹងកូនស្រីខ្លួន  ។ គួររំឭកផងដែរថា  ក្រោយពីបានកើតមានឡើងនូវសោកនាដកម្មមួយនេះ  ទំហំនៃការខូចខាតទ្រព្យសម្បត្តិ   បើគិតជារួមអាចមានទំហំដល់ទៅជិត ៤ សែនដុល្លារ។

width=428

ផ្ទុយទៅវិញ     បើយោងតាមសម្តីអ្នកជិតខាងលោកស្រី   បានអះអាងអោយដឹងថា  ពិតណាស់ មានពេលមួយនោះ  ពួកយើងបានឭសម្លេងផ្ទុះមួយដ៏ខ្លាំងក្លា ដែលធ្វើអោយពួកយើងមានភាពភ័យរន្ធត់ជាខ្លាំង តែដឹងអីថា   វាគឺជាសម្លេងលាន់ផ្ទុះចេញពីផ្ទះលោកស្រីទៅវិញ  ។ ជាដំបូង  ពួកយើងមិនហ៊ានទៅកៀកជិតនឹងផ្ទះលោកស្រីទេ  ក៏ព្រោះថារាល់របស់របរនៅរ៉ាយប៉ាយពេញតែផ្លូវ ខណៈចរន្តអគ្គីសនីមិនទាន់ត្រូវបានកាត់ផ្តាច់នោះទេ។

width=427

គួរបញ្ជាក់ផងដែរថា     លោកស្រីពិតជាមាន  ការសោកស្តាយជាខ្លាំង  ខណៈពេលដែលបានជួបនឹងសោកនាដកម្មស្ទើរតែមិនគួរអោយជឿមួយនេះ ដោយនៅក្នុងនោះ​លោកស្រីក៏បានបង្ហោះជា      Status  នៅលើបណ្តាញហ្វេសប៊ុកផងដែរ  បំណងស្តែងចេញនូវទុក្ខក្រៀមក្រំរបស់ខ្លួនថា ៖ ជាក់ស្តែងណាស់ ផ្ទះរបស់ខ្ញុំបានផ្ទុះខ្ទេចម៉ត់បាត់ទៅហើយឥលូវនេះ នាងខ្ញុំគ្មានផ្ទះសម្បែងទៀតនោះទេ វាពិតជាធ្ងន់ធ្ងន់ ហួសពីការស្មានទៅទៀត ៕

width=425

* ព័ត៌មានស្ទើរតែមិនគួរអោយជឿផ្សេងទៀត មាននៅខាងក្រោម ៖

- វីដេអូ ចោរស្ទើរភ្លើង ភ្លាត់ស្នៀតបាញ់ចំ ធ្លាយភ្នែកខ្លួនឯង ស្ទើរក្ស័យសង្ខារ ខណៈចេញធ្វើ សកម្មភាព- បាញ់បុរសម្នាក់ ដេកពេទ្យ ខណៈខ្វែងគំនិតគ្នា រឿងទ្រឹស្តី- ដេកគុកបានសម្រេច ខណៈឡប់ ទៅសិចជាមួយនឹងពពែ- ទារកតូច វ័យ ៨ ខែ រងការវាយប្រហារ ពីសត្វស្វា ដោយខាំដាច់ ពងស្វាស យំគួរអោយ សង្វេគចិត្ត (មានវីដេអូ)

- បះសក់ ភ័យស្ទើរលស់ព្រលឹង ខណៈដេក ៨ ម៉ោង នៅលើក្រពើ ទាំងមិនបានដឹងខ្លួន

ដោយ ៖ ពិសីប្រភព ៖ ដឹមីរ័រ