គ្រាន់តែ លឺការប្រកាស អំពីរឿង World Of Warcraft ភ្លាមនោះ ការភ្ញាក់ផ្អើល និងចំណាប់ អារម្មណ៍ ក៏បាន ចាប់ផ្តើម ផ្ទុះឡើង ព្រោះតែវា Game Online មួយដ៏ល្បី ជាយូរណាស់ មកហើយ របស់ ក្រុម ហ៊ុន Blizzard ដែលមាន អ្នកលេង រាប់លាននាក់ ទូទាំង ពិភពលោក ។ អ្នកលេង ហ្គេមជាច្រើន បាន និងទន្ទឹង រង់ចាំមើល រឿង មួយនេះ ឡើងញ័រសាច់ ទៅហើយ ។ឥលូវនេះ ខាងផលិតកម្ម Legendary Pictures និង Universal Picture បានបង្ហាញមុខ អ្នកដឹកនាំរឿង និងតារាសំដែង ដែលមាននៅ ខាងក្រោម ៖
អ្នកដឹកនាំរឿង Duncan Jones

Ben Foster ធ្លាប់លេងរឿង X-Men: The Last Stand, Kill Your Darlings, The Mechanic, 3:10 to Yuma, TV series Six Feet Under ។
Travis Fimmel ធ្លាប់លេងក្នុងរឿង Restraint, Ivory, The Experiment, Needle, Pure Country 2: The Gift, The Big Valley, Harodim ។
Paula Patton ធ្លាប់សំដែងរឿង Mission Impossible: Ghost Protocol, Disconnect, 2 Guns, Baggage Claim, Jumping the Broom ។
Toby Kebbell ធ្លាប់លេង ក្នុងរឿង Prince of Persia: The Sands of Time, The Sorcerer's Apprentice, The Conspirator, The Veteran, War Horse, Wrath of the Titans, Dawn of the Planet of the Apes ។
Rob Kazinsky ធ្លាប់លេង ក្នុងរឿង Timeless, Red Tails, Guy Code Honors, Siren Guy, Pacific Rim TV series True Blood ។
Dominic Cooper បទពិសោធន៍ ក្នុងរឿង Captain America: The First Avenger, The Devil's Double, My Week with Marilyn, Abraham Lincoln: Vampire Hunter, Captain America: The Winter Soldier ។
Alton Yelchin មានបទពិសោធន៍ ក្នុងរឿង Star Trek, Terminator Salvation, The Smurfs, Fright Night, Star Trek Into Darkness, The Smurfs 2, Odd Thomas, Broken Horses ។
Colin Farrell ធ្លាប់លេងរឿង Triage, Crazy Heart, The Imaginarium of Doctor Parnassus, The Way Back, London Boulevard, Horrible Bosses, Fright Night, Total Recall, Saving Mr. . Banks ។
Wu ធ្លាប់លេង ក្នុងរឿង Night Corridor, Triple Trap, Like a Dream, The Shinjuku Incident, Protege, Overheard, The Banquet, The Last Supper, Europa ។
Clancy Brown ធ្លាប់លេង ក្នុងរឿង Superman / Batman: Public Enemies, A Nightmare on Elm Street, Green Lantern, Cowboys & Aliens, Lego Batman: The Movie - DC Super Heroes Unite, Homefront ។
អ្នកចាត់ការធំ Charles Jones ក្នុងរឿងនេះ ក៏បានប្រាប់ ផងដែរថា រឿងនឹង ចាប់ផ្តើមថត នៅថ្ងៃទី ១ ខែឧសភា ២០១៤ នេះហើយ ។ World Of Warcraft ត្រូវបាន ប៉ាន់ប្រមានថា នឹងដាក់បញ្ចាំង នៅខែ វិច្ឆិកា ២០១៦ ៕