នៅថ្ងៃទី21/4 កន្លងទៅDaniel Chong អាយុ24ឆ្នាំ ជានិស្សិតបច្ចេកទេសនៅសកលវិទ្យាល័យCalifornia(អាមេរិច) ត្រូវបានចាប់ខ្លួនព្រោះសង្ស័យថាជាមនុស្សម្នាក់ក្នុងចំណោម9នាក់ដែលបានជួញដូរថ្នាំញៀននិងអាវុធខុសច្បាប់។
ក្រោយការសាកសួរប៉ូលីសបានឃាត់ខ្លួន7នាក់ហើយបញ្ជូនទៅគុកDanielChongក៏ជាមនុស្សម្នាក់ក្នុងនោះដែរ។ជាក់ស្ដែងមិនយល់ថាហេតុអ្វីបានជាDaniel Chong ត្រូវបានគេភ្លេចក្នុងគុក។ Daniel Chongបានឲដឹងថា ក្រោយពីការសាកសួររួចហើយប៉ូលីសបាននិយាយថានឹងឲគាត់មានសេរីភាពវិញក្នុងពេលឆាប់ៗនេះ ហើយថែមទាំងនឹងជូនគាត់ត្រលប់ទៅផ្ទះវិញផងដែរ។ តែជាលទ្ធផលគាត់ត្រូវបានគេនាំចូលគុកវិញហើយភ្លេចចោលនៅទីនោះតែម្ដង។
Daniel Chong និស្សិតអភ័ព្វ
នៅក្នុងគុកដែល Daniel Chong ជាប់ឃុំនោះមិនដែលមានអ្វីសំរាប់ញ៉ាំ រឺទឹកផឹកឡើយ។ ដោយមិនអាចទ្រាំបានពីការស្រេកទឹកយ៉ាងខ្លាំង គាត់បានបង្ខំចិត្តផឹកទឹកនោមខ្លួនឯងដើម្បីនៅមានជីវិតរស់បន្តទៀត។ ក្រោយមកគាត់បានធ្លាក់ខ្លួនក្នុងស្ថានភាពមមើមមាយ។ ដោយអស់សង្ឃឹមថានឹងគ្មានជីវិតរស់ទៀតទេ គាត់បានប្រើធ្មេញខាំដៃរបស់ខ្លួនហើយសរសេរលើជញ្ជាំងថាសុំទោសម៉ាក់!។
រហូតដល់ថ្ងៃទី25/4 គាត់ទើបបានចេញពីបន្ទប់ឃុំឃាំង។ ក្រោយ5 ថ្ងៃក្នុងគុក គាត់បានស្រកគីឡូអស់7kg ហើយគាត់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ក្នុងអាការៈបាត់បង់ជាតិទឹកនិងមានរបួសនៅសួតមកពីការលេបអំបែងកែវ៕
ដោយ៖ nanoប្រភព៖ k14