ថ្មីៗនេះតារាសំដែង តួស្រីរឿង The Avengers នាង Scarlett Johansson បានលេចមុខលើក្របទស្សនាវដ្ដី Esquire ដែលជាទស្សនាវដ្ដីមួយដ៏ល្បី ខាងសិចស៊ី ។ Scarlett Johansson ត្រូវបានទស្សនាវដ្ដី Esquire ប្រគល់ងារឈ្មោះថា ជាស្រីស្អាត សិចស៊ីលេចធ្លោជាងគេ ក្នុងឆ្នាំ ២០១៣នេះ ។ គួរបញ្ជាក់ផងដែថា នាងក៏ធ្លាប់ទទួលបានងារនិងរង្វាន់នេះ ម្តងរួចមកហើយដែរ កាលពីឆ្នាំ ២០០៦ ។

Scarlettចាប់តាំងតែពីនាង ទទួលបានឈ្មោះថាជានារីសិចស៊ី ជាលើកដំបូងកាលពីឆ្នាំ ២០០៦ រួចមកអាជីពនិងការសំដែងរបស់នាង មានសន្ទុះយ៉ាងខ្លាំងក្លា ។ នាងធ្លាប់រៀបការ ជាមួយនិង RyanReynolds តែក៏លែងលះទៅវិញ ។ ជាមួយនិងការសំដែងជាតួ Black Widow ក្នុងរឿងថ្មីដ៏ល្បីThe Avengers ឈ្មោះរបស់នាង​ ក៏កាន់តែល្បីៗឡើង ។

ScarlettScarlett ក៏បានបញ្ចេញអារម្មណ៍សប្បាយចិត្តផងដែរ ជាមួយនិងរង្វាន់មួយនេះ ហើយផ្តល់បទសំភាសន៍ថា ៖ ក្នុងវ័យ ២៨ ឆ្នាំនេះ នាងមិននឹកស្មានថា នាងអាចឈ្នះពានរង្វាន់នារីសិចស៊ីជាងគេប្រចាំទស្សនាវដ្ដី Esquire រហូតដល់ទៅពីដងឡើយ នាងពិតជាសប្បាយចិត្តណាស់ ហើយនាងនឹងខំប្រឹងប្រែងសំដែង អោយកាន់តែល្អទៅទៀត ៕

Scarlett

 

ដោយ ៖ លីលីប្រភព ៖ k14