រថយន្ត Audi A8 ស៊េរីថ្មី ឆ្នាំ២០១៣ ត្រូវដាក់បង្ហាញ និង លក់ដាច់បំផុតនៅសហរដ្ឋអាមេរិកជានឹងការតុបតែង និង រចនាម៉ូដថ្មី មានរូបរាងស្រស់ស្អាត ជាងស៊េរីមុន។

រថយន្ត Audi A8 ស៊េរីថ្មី ត្រូវបានផ្លាស់ប្តូរនូវកំលាំងម៉ាស៊ីនតូចជាងមុន និងស៊ីសាំងតិចជាងមុន។ រថយន្ត Audi A8 ម៉ូដែលចាស់ មានកំលាំងម៉ាស៊ីន ៨ស៊ីសំាង ៤,២លីត្រ ប៉ុន្តែ រថយន្តAudi A8 ម៉ូដែលថ្មី  ឆ្នាំ២០១៣ នេះ  បានផ្លាស់ប្តូរកំលាំងម៉ាស៊ីនមកត្រឹម  ៦ម៉ាស៊ីនវិញ និងស៊ីសំាង ៣,០លីត្រ តិចជាងម៉ូដែលចាស់ ១,២លីត្រ។ នេះគឺជាអ្វីដែលសំខាន់ សំរាប់តម្រូវទៅតាមការប្រើប្រាស់របស់អតិថិជន និង អាចជួយសន្សំសំាងបាន ថែមមួយកម្រិតទៀត។

រថយន្ត Audi A8 ស៊េរីថ្មី ឆ្នាំ២០១៣ នេះ មានតំលៃចាប់ពី៧២,២០០ដុល្លារ ទៅ ១៣៤,៥០០ដុល្លារ ($72,200 - $134,500) នៅអាមេរិក៕

/

/

/

/

/

/

/

/

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ ​motortrend