(កូរ៉េ)៖ លោក Song Joong ki តារាប្រុសដ៏ស្រស់សង្ហា របស់កូរ៉េបានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួន ប្រមាណ២០​លានវ៉ុនស្មើនឹង ​២៤,៦០០ ដុល្លារ ទៅដល់មូលនិធិសប្បុរសធម៌មួយ ដែលបានជួយដល់ជនរងគ្រោះ ដោយសារអំពើរំលោភបំពានផ្លូវភេទ កាលពីកំឡុងសង្គ្រាមលោក​លើកទីពីរ។

តំណាងក្រុមមូលនិធិស្ត្រី Nanum House និយាយថា ពួកគេបានទទួលទឹកប្រាក់​សប្បុរសធម៌ ២០លានវ៉ុន​មែន ដែលបានដាក់ឈ្មោះ Song Joong ki កាលពីថ្ងៃអង្គារ​កន្លងទៅនេះ ហើយក៏បានសាកសួរបញ្ជាក់ ទៅភ្នាក់ងាររបស់ តារាសម្តែងប្រុសរូបនេះ​ថា ពិតជារូបគេមែន ដែលបានជួយបរិច្ចាគនូវទឹកប្រាក់ ដ៏ច្រើននេះ តែពីដំបូងការបរិច្ចាគ ហាក់ដូចជាមិនចង់ឲ្យមហាជនដឹងឮ ច្រើនឡើយ។

​ក្រុមនារីវ័យក្មេង និងក្មេងស្រីជាច្រើននាក់ ត្រូវបានបង្ខំឲ្យធ្វើជាទាសករផ្លូវភេទ ដោយកងទ័ពជប៉ុន កំឡុងសង្គ្រាមលោកលើកទីពីរ ហើយថ្មីៗ​នេះ Song Joong ki កំពុងថតខ្សែភាពយន្ត​ រឿង «Battleship Island» ឬកោះនាវាចម្បាំង ជាមួយតារាសម្តែង So Ji-sub និង Hwang Jung-min ដែលគេដើរតួជាសមាជិក ក្រុមឯករាជ្យនៅលើកោះ Hashima ដើម្បីសង្គ្រោះជនជាតិកូរ៉េ ដែលត្រូវកំពុងរងការធ្វើបាប ពីសំណាក់កងទ័ពជប៉ុនឈ្លានពាន៕

width=730

width=730

width=730

width=730

width=730

width=730

width=730

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង