លោកអ្នកប្រហែលជាធ្លាប់ស្គាល់ស្រី Barbie ហើយមើលទៅគឺនាង Valeria Lukyanova វ័យ ២១ ឆ្នាំជនជាតិរូស្សី ដែលនាងល្បីទូទាំងពិភពលោកជាមនុស្សស្រីដែលមានរូបរាង មុខមាត់ដូចជាតុក្កតាBarbie បេះបិទ តែម្ដង តែជាមួយគ្នានេះ មនុស្សស្រីដែលមានសម្រស់មិនគួរអោយជឿបែបនេះមិនមែនមានតែនាងមួយនោះទេ។

ជាមួយគ្នានេះនាង Anastasiya Shpagina វ័យ ១៩ ឆ្នាំជនជាតិ អ៊ុយក្រែន ក៏ជានារីម្នាក់ដែលមានរូបរាងមិនគួរអោយជឿផងដែរ ហើយមុខមាត់ដូចនាង Valeria ទៀតផង ដែលបណ្ដាលអោយមានអ្នកមួយចំនួនច្រឡំគ្នាទៀតផងរវាងមនុស្សទាំង ២ នាក់នេះ។

ពួកគេទាំង ២ នាក់នេះមានឧកាសក្នុងការជួបគ្នាហើយដោយកាលពីពេលថ្មីៗនេះពត៌មានរបស់ជប៉ុនបានរៀបចំកម្មវិធីសម្ផាសន៍ដោយបានដាក់អ្នកទាំង ២ ក្នុងពេលតែមួយ ដោយមិនបានប្រាប់មុន ចំពោះនាង Valeria កំពុងតែសម្លឹងមើលអាជីពជាអ្នកបង្ហាញម៉ូដ ហើយនាង Anastasiya មិនទាន់មានគំរោងច្បាស់លាស់នោះទេ។ នេះប្រហែលជាមនុស្សតែ ២ នាក់ទេនៅលើលោកនេះដែលមានរូបរាងបែបនេះ មិនទាន់រកបានអ្នកទី ៣ នោះទេ៕
ដោយ៖ ម៉ូកាប្រភពពី៖ K14