ភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល ២សប្ដាហ៍ បូករួមជាមួយទឹកជំនន់ហូរពីព្រំដែននៃប្រទេសឥណ្ឌាផងនោះ បណ្ដាលអោយតំបន់ភាគខាងលិចនៃប្រទេស បាងក្លាដែស្ស ក្លាយជា មហាទន្លេ។
ទន្ទឹមនឹងគ្រោះទឹកជំនន់នៅប្រទេសឥណ្ឌ ប្រទេស បាងក្លាដែស្ស ដែលមានព្រំដែនជាប់ជាមួយនឹងប្រទេសឥណ្ឌា ក៏ទទួលរងគ្រោះដោយសារភ្លៀងធ្លាក់ខ្លាំង រួមនឹងទឹកជំនន់ហូរពីប្រទេសឥណ្ឌា។ ក្នុងចំណោមតំបន់មួយចំនួន នៅភាគខាងលិចនៃប្រទេស បាងក្លាដែស្ស តំបន់ Kurigram គឺជាកន្លែងដែលមានកម្រិតទឹកខ្ពស់ជាងគេ។
ប្រភពព័ត៌មាននានាបានអោយដឹងថា គ្រោះមហន្ដរាយទឹកជំនន់នេះ បានសម្លាប់មនុស្សយ៉ាងតិច១០០នាក់ និងមនុស្សរាប់ម៉ឺននាក់ផ្សេងទៀត កំពុងជាប់នៅក្នុងទឹកជំនន់នេះ។ ប្រជាជនភាគច្រើនមានជីវភាពក្រីក្រ ពួកគាត់កំពុងប្រឈមនឹងការលំបាកគ្រប់ជំហាន ក្នុងនោះការអត់ឃ្លាតនិងសុខភាព គឺជាកត្តាមួយដែលអាចនាំអោយមានការស្លាប់កើតឡើងច្រើន។
បច្ចុប្បន្ន ប្រជាជននៅក្នុងតំបន់រងគ្រោះទឹកជំនន់នេះ កំពុងរង់ចាំការផ្ដល់ជំនួយពីរដ្ឋាភិបាល៕







ដោយ ៖ សូរីយ៉ាប្រភព ៖ zing