ច្រើនឆ្នាំហើយដែលរឿងរ៉ាវ អាថ៌កំបាំងស្នេហារបស់លោក ចារ រិទ្ធី និងខាត់ សុឃីម ត្រូវបានមនុស្សជាច្រើនបាននិយាយតៗគ្នាថា ២ នាក់នេះបានលួចលាក់មានស្នេហាមិនត្រដាងការពិត តែយ៉ាងណាធាតុពិតនៅតែមិនអាចចាញ់ពាក្យចចាមអារាម ដោយអ្នកទាំងអស់គ្នាបានដឹងស្រាប់ គឺនៅពេលដែលតារាស្រីមានប្រជាប្រិយ ខាត់ សុឃីម បានភ្ជាប់ពាក្យជាមួយលោក អ៊ិន សុផាណូ តារាសម្ដែង កាលពីឆ្នាំទៅមិញនេះ។
ជាមួយគ្នានេះផងដែរគូស្នេហាមួយគូនេះកំពុងតែសម្លឹងឃើញត្រើយសុខសាន្តនៃជីវិតអាពាហ៍ពិពាហ៍ហើយដោយអ្នកទាំង ២ បានកំណត់យកថ្ងៃទី ១២ ខែ ១២ ឆ្នាំ ២០១២ នេះជាថ្ងៃមង្គលដើម្បីប្រារព្ធពិធីអាពាហ៍ពិពាហ៍។
បើនិយាយពីស្នេហាអ្នកទាំង ២ វាហាក់ដូចជាមានការពិបាកបន្តិចព្រោះបើតាមដឹងគឺពួកគេធ្លាប់បានទទួលការចាក់ឆ្វេងចាក់ស្ដាំ ជាពិសេសគឺ មានក្រុមមនុស្សមិនស្គាល់មុខ បានបង្ករព្យុះភ្លៀង ព្យាយាមប្រើគ្រប់មធ្យោបាយបំបែកគូស្នេហ៍អ្នកទាំង ២ ដោយមិនដឹងថាមានមូលហេតុអ្វីពិតប្រាកដ។ មនុស្សជាច្រើនមានប្រុស មានស្រី ទាំងភេទទី ៣ បានវាយប្រហារមកលើលោក អ៊ិន សុផាណូ ដោយបានព្យាយាមផ្លុំត្រចៀកកូនក្រមុំទៀតផង។ តែយ៉ាងណាគូស្នេហ៍មួយគូនេះនៅតែផ្អែកលើការទុកចិត្តគ្នាទៅវិញទៅមក។
សង្កេតឃើញថាសម្រាប់ថ្ងៃពិសេស ១២.១២.១២ មានគូស្នេហ៍សិល្បះមួយគូហើយដែលមានគំរោងរៀបការ យើងចាំមើលទៅមើលថាតើនឹងមានអ្វីប្លែកឬទេ៕
ដោយ៖ ម៉ូកាប្រែសម្រួលអត្ថបទពី៖ Postkhmer