អាមេរិក៖ លោក Peter Brannon វ័យ៣៥ ឆ្នាំមានស្រុកកំណើត នៅក្នុងប្រទេសកាណាដា បាននិយាយថា វាពិតជារូបភាពដ៏អស្ចារ្យមែន នៅពេលដែលគាត់បានថតរូបភាព មួយស្ទើរតែមិនគួរអោយជឿ ខណៈដែលសត្វពស់បានរុំខ្លួនរបស់វា ជាប់ទៅនឹងចំពុះរបស់ក្រសារ ស្របពេលដែល សត្វក្រសារនេះ ចង់ចាប់សត្វពស់នោះធ្វើជាអាហារ។

លោក Peter បានបន្ដថា រូបភាពនេះ ត្រូវបានលោកផ្តិតពីតំបន់ឆ្នេរ Delray រដ្ឋ Florida សហរដ្ឋអាមេរិក។ រូបភាពនេះ គឺចង់បង្ហាញពីការវាយបក របស់សត្វពស់ទៅលើ សត្វក្រសារ ដែលវាមិនអនុញ្ញាត្ដអោយសត្វក្រសារនោះ ស៊ីវាបានស្រួលៗឡើយ។


រយៈពេល១៥ នាទីក្រោយ ទើបសត្វពស់នោះ លាខ្លួនរបស់វាមកវិញ ហើយលូនចូលក្នុងព្រៃក្បែរមាត់ទឹកបាត់ទៅ៕
ដោយ៖ វត្ដីប្រភព៖ newsday