Maserati បានបញ្ចេញនូវរូបភាពរថយន្តថ្មីរបស់ខ្លួនដែលមានភាពលេចធ្លោ។ នេះគឺជារូបភាពរបស់រថយន្ត Maserati Quattroporte ដែលនឹងតាំងបង្ហាញនៅ Detroit Motor Show ខែមករាឆ្នាំ ២០១៣ ខាងមុខនេះ។
លក្ខណៈលំអិតរបស់រថយន្តនេះមិនទាន់ត្រូវបានលាតត្រដាងនៅឡើយ ប៉ុន្តែគេរំពឹងថាវានឹងស្រាលជាងរថយន្តស៊េរីមុន ដោយសារតែតួឡានធ្វើពីអាលុយមីញ៉ូម។ កំលាំងអាចនឹងធ្វើដល់ ៥៣០hp។
រថយន្តនេះត្រូវបានឌីហ្សាញដោយក្រុមនៅ Head of the Maserati Design Centre ប្រទេសអ៊ីតាលី។ ការរចនាមានភាពស្រស់ស្អាត និងមានអំណាចសក្តិសមនឹង ទីផ្សារសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ប៉ុន្តែក៏នឹងមានលក់នៅអាស៊ីផងដែរ៕






ដោយ៖ តុលា
ប្រភព៖ autoexpress