បន្ទាយមានជ័យ៖ កំលោះវ័យ ២៥ឆ្នាំម្នាក់ ខ្វះមួយខែទៀត ចូលរោងការ ត្រូវកម្លាំង នគរបាល ក្រុងសិរីសោភ័ណ   ឃាត់ខ្លួនបញ្ជូន ទៅតុលាការ   ព្រោះពាក់ពន្ធ័  ករណីជួញដូរ គ្រឿងញៀន កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣ នៅ ភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ លោក ស៊ីវ សុជាតិ អធិការ នគរបាល ក្រុងសិរីសោភ័ណ បានឲ្យដឹងនៅថ្ងៃទី១១ ខែកញ្ញា   ឆ្នាំ២០១៣ ជនសង្ស័យមាន ឈ្មោះ ឡា គឹមឈុន ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅក្នុង ភូមិ-ឃុំ កើតហេតុ ខាងលើ ទើបភ្ជាប់ពាក្យ និងចូលរោងការ នាខែក្រោយ។

លោកអធិការបានបន្តថា ការឃាត់ខ្លួន ជនសង្ស័យខាងលើ សមត្ថកិច្ច ធ្វើឡើង ក្រោម ការអនុវត្តន៍ដីកា   សាលា ដំបូងខេត្តបន្ទាយមានជ័យ ដីកាបង្កាប់ឲ្យនាំខ្លួន លេខ១២៣ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៣ របស់ចៅក្រមស៊ើប សួរ មុយ សុភក្រ័   ខ្លឹមសារក្នុងដីកា បានបញ្ជាក់ថា ជនសង្ស័យមានជាប់ពាក់ពន្ធ័ ករណីជួញដូរគ្រឿងញៀន ដែល បានប្រព្រឹត្តកន្លងមក។ លោក ស៊ីវ សុជាតិបានបន្តថាក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនទៅស្នងការដ្ឋាន នរគបាលខេត្ត ដើម្បីឲ្យការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិ វិធីច្បាប់៕

width=500