ហាងលក់រាយមួយចំនួននៅអឺរ៉ុប បានដាក់បង្ហាញឧបករណ៍មួយដែលមានឈ្មោះថាSamsung Galaxy S III Mini នៅលើតារាលក់របស់ខ្លួន។

Galaxy S III Mini (មានកូដ GT-I8190) ត្រូវបានចែកចេញជាពីរ Version: មួយមាន NFC (តំលៃប្រហែល 560$)​ និងមួយទៀតមិនមាន NFC (540$)។ Version នីមួយៗត្រូវបានដាក់លក់មានពីរពណ៌ គឺពណ៌ខៀវ និងពណ៌ស។ សព្វថ្ងៃមិនទាន់មានព័ត៌មានច្បាស់លាស់ជាផ្លូវការណាមួយពីរូបសណ្ឋាននៃស្មាតហ្វូននេះទេ។ ជាក់ស្តែង បើតាមមនុស្សមួយចំនួនបានប៉ាន់ស្មានថា S III Mini នឹងបំពាក់នូវអេក្រង់ទំហំ 4-inch, កំរិតពន្លឺ WVGA (800x480), CPU Quad Core, Camera 5MP និងត្រូវបានដំឡើងរួចជាស្រេចនូវប្រព័ន្ធប្រតិបត្តិការ Android 4.1។

/

រូបភាពសិប្បនិម្មិត

ថ្មីៗនេះ Samsung Mobile អាឡឺម៉ង់បានចាប់ផ្តើមផ្ញើលិខិតអញ្ជើញចូលរួមពិធីបង្ហាញស្មាតហ្វូនថ្មីមួយជាមួយនឹងប្រយោគបង្កប់ន័យដ៏អាថ៌កំបាំងថាធំអាចក្លាយជាតូច ហើយតូចក៏អាចក្លាយជាធំបានដែរ។​ ជាមួយនឹងអក្សរ S របស់ស៊េរីស្មាតហ្វូន Galaxy S សារព័ត៌មានបច្ចេកវិទ្យាជាច្រើនបានធ្វើការប៉ាន់ស្មានថា នេះអាចជាការបង្ហាញខ្លួននូវស្មាតហ្វូន Version ដែលមានទំហំតូចជាង S III ទំនើបបច្ចុប្បន្ននេះ។ យើងរង់ចាំដល់ថ្ងៃទី11/10 ដើម្បីឲ្យដឹងច្បាស់ថា Samsung នឹងធ្វើអ្វី?

/

ដោយ៖ សិលាប្រភព៖ tte