ចិន៖ តាមការអោយដឹងពីគេហទព័រ jschina កាលពីពេលថ្មីៗថា កំណើនមនុស្ស ក្នុងការទិញរបស់របរប្រើបា្រស់តាម Online ក្នុងប្រទេសចិនពេលនេះ កំពុងមានការកើនឡើងគួរអោយចាប់អារម្មណ៍។ ហើយអ្វីដែលធ្វើអោយគេ មានការងឿងឆ្ងល់នោះគឺថា មនុស្សដែលនិមយទិញរបស់តាម Online ភាគច្រើនជាមនុស្សចាស់ ដែលមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅឯណ្ណោះ។

width=450

របាយការណ៍មួយដែលចេញដោយក្រសួងទូរគមនាគមន៍ចិន កាលពីពេលកន្លងទៅនេះបានអោយដឹងថា មានចំនួនមនុស្សរហូតដល់ ១.៧៥ លាននាក់ឯណ្ណោះ ដែលបានប្រើប្រាស់ប្រព័ន្ធអ៊ិនធើរណេត ក្នុងការទិញរបស់របរតាម Oline​ (មនុស្សទាំងនោះភាគច្រើនរស់ក្នុងទីក្រុងប៉េកាំង និងសៀងហៃ)។

width=450

លោក Sun ជាមនុស្សវ័យចំណាស់ម្នាក់ ដែលមានអាយុ ៦២ឆ្នាំ បាននិយាយថា ការទិញរបស់របរតាម Online គឺមានភាពងាយស្រួលដូចជា ចំណេញពេលវេលា មធ្យោបាយធ្វើដំណើរ និងមានតម្លៃសមរម្យទៀតផង។ លោក Sunបានបន្ថែមថារូបគាត់ ក៏ដូចជាមនុស្សដ៏ទៃទៀត បានទិញនូវរបស់របរតាម Online ដូចជា សម្ភារផ្ទះបាយ សម្រៀកបំពាក់ កាមេរ៉ា និងទូរស័ព្ទផងដែរ។

នេះជាវីដេអូក្លីបដែល បង្ហាញពីចំនួនមនុស្ស ក៏ដូចជារបៀបទិញរបស់របរតាមរយៈ Online ក្នុងប្រទេសចិន។ សូមចុចដើម្បីមើល៕

 

ដោយ៖ នារីប្រភព៖ jschina