មនុស្សជាច្រើនបានដោះសំលៀកបំពាក់អស់ពីខ្លួន ហើយរត់ចូលផ្សារទំទើប Priss ស្ថិតនៅភាគខាងជើង Frisia  ប្រទេសអាឡឺម៉ង់ ក្រោយពេលផ្សារទំនើបនេះបាននិយាយនូវពាក្យសន្យាដ៏ពិសេស និងចម្លែកមួយថានឹងផ្តល់ជូននូវប័ណ្ណទិញទំនិញ Free សំរាប់ភ្ញៀវ ១០០នាក់ដំបូងដែលមកដល់ ដោយមិនស្លៀកពាក់អ្វីទាំងអស់។

មនុស្សជាច្រើនបានមកឈររង់ចាំនៅមុខផ្សារទំនើបនោះ និងសង្ឃឹមថាខ្លួននឹងជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ១០០នាក់ដែលមានសំណាងទទួលបានប័ណ្ណទិញទំនិញ Free ដែលមានតំលៃ៣៤០ ដុល្លារ។ ទាំងប៉ូលីស ជាងថតរូប ប្រធានផ្សារទំនើបនោះ សុទ្ធតែភ្ញាក់ផ្អើលពេលដែលបានឃើញទិដ្ឋភាពមនុស្សជាច្រើននាក់អាក្រាតកាយ ប្រជែងគ្នាទិញទំនិញនៅក្នុងថ្ងៃបើកសម្ភោធផ្សារ។

/

ផ្សារនឹងលក់ទំនិញ Free ដល់អតិថិជនណាចូលមិនស្លៀកសំលៀកបំពាក់

/

មនុស្សគ្រប់គ្នាចូលផ្សារក្នុងស្ថានភាពអាក្រាតកាយ

លោក Sterndorff Nils ប្រធានផ្សារទំនើបខាងលើនេះមានការរំភើបចិត្តយ៉ាងខ្លាំង ព្រោះតែទទួលបានជោគជ័យនូវវិធីសាស្រ្តទាក់ទាញភ្ញៀវពិសេសនេះ។ គាត់បាននិយាយថា ខ្ញុំមិននឹកស្មានថា មនុស្សគ្រប់គ្នានឹងមកចូលរួមច្រើនដូច្នេះឡើយ ជាដំបូងខ្ញុំគិតថានឹងមានតែ១០នាក់ចូលរួមតែប៉ុណ្ណោះ ៕

ដោយ៖ សិលាប្រភព៖ k14